ព័ត៌មានជាតិ

ក្មេងស្រីអាយុ៦ឆ្នាំ ត្រូវឪពុកបង្កើត ចាប់រំលោភ ហើយ ម្តាយមានប្តីថ្មី

ភ្នំពេញ ៖ ក្មេងស្រីម្នាក់ ដែលជាវ័យខ្ចីល្វក់ អាយុទើប តែ៦ឆ្នាំ ត្រូវបានឪពុកបង្កើត ចិត្តជាតិរច្ឆាន ចាប់រំលោភគ្មានត្រាប្រណី ខណៈម្តាយទៅមានប្តីថ្មី ។ នេះបើតាម ហ្វេសប៊ុកលោកស្រី ម៉ម សុម៉ាលី ដែល មានជំនាញខាងការពារ អ្នករងគ្រោះពីករណីចាប់រំលោភ សេពសន្ថវៈ នៅថ្ងៃ២៨ សីហា។

អ្នកស្រីលើកឡើងថា ក្រោយឪពុកចាប់រំលោភក្មេងស្រី មករស់នៅក្នុងអង្គការ របស់លោកស្រី ហើយនៅថ្ងៃ២៦ សីហា ត្រូវបានឡើងតុលាការ តតាំងក្តីជាមួយឪពុក ដែលជាអ្នកចាប់រំលោភ ។ ក្នុងនោះក្មេងស្រីដោយឃើញឪពុក គឺមានអាការៈភ័យខ្លាច ញ័រខ្លួន។

ពេលឡើងតុលាការក្មេងស្រីសង្ឃឹមថា បានជួបម្តាយ ប៉ុន្តែខកបំណងដោយជួបលោកយាយទៅវិញ ។ នៅពេលសួរយាយថា ហេតុអ្វីម្តាយមិនមក យាយឆ្លើយថា ម្តាយមានប្តីហើយ ។

ជាបន្តទស្សនាការរៀបរាប់ របស់លោកស្រីម៉ម សុម៉ាលី ៖ ខ្ញុំសម្រេចចិត្តផុសហើយ ព្រោះថា ទ្រូងអ្នកជាម្តាយដែលអង្គុយសម្លឹងមើលកូនខ្ញុំឈឺចាប់ លួចយំម្នាក់អែង មិនអោយម្តាយដឹង ព្រោះម្តាយកំពុងឈឺនោះ លែងបានហើយ អ្នកដឹងទេ ក្មេងស្រីម្នាក់នេះអាយុទើបតែ៦ឆ្នាំ ប៉ុណ្ណោះត្រូវពុកបង្កើតរំលោភសេពសន្ថវៈ វាយធ្វើបាប នាងជាក្មេងដែលមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ នាងខ្លាចពេលលឺពាក្យថាពុក នាងមិនចង់ទៅផ្ទះនាងវិញទេ នាងចង់បំភ្លេចគ្រប់រឿងដែលកើតមកលើនាង ។

ប៉ុន្មានថ្ងៃមុនមានដីកាកោះហៅឲ្យនាងឡើងតុលាការ នោះពិតជាព័ត៌មានរន្ធត់ សម្រាប់ស្រីតូច នាងចាប់ផ្តើមស្រពោន មិនលេងសើចដូចរាល់ដង នាងអង្គុយសំកុកម្នាក់ឯង មិនព្រមញាំបាយ តែក្រុមការងារមានអ្នកគ្រូ លោកគ្រូ ក្រុមចិត្តសាស្រ បានជួយធ្វើការ សំរួលអារម្មណ៍បណ៏នាង រហូតនាងព្រមទៅតុលាការ ថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២០ ។

រឿងដែលខ្ញុំមិនយល់ហើយ សូមឲ្យបងប្អូនអ្នកច្បាប់ ជួយពន្យល់នោះ គឺ គេហៅឲ្យកូនតូចឡើងតុលាការ ម៉ោង ៨:៣០ នាទី នាងតូចចាំរហូតដល់ម៉ោង ១២ ថ្ងៃត្រង់ (កំឡុងពេលរងចាំនោះ នាងសង្ឃឹមថា បានជួប ម្តាយបង្កើត តែបែរជាបានមកជួបយាយ ហើយយាយរៀបរាប់ប្រាប់នាងថា ម្តាយនាងមានប្តីថ្មីហើយ មិនមករកនាងនិងប្អូនៗនាងទៀតទេ ។
ទឹកភ្នែកស្រីតូចហូរ មិននិយាយអ្វីទាំងអស់ បន្តិចមកក៏ឃើញគេនាំជនល្មើសមក ស្រាប់តែងៀកខ្លួនមួយភ្លែតជនល្មើសម្នាក់ ដែលដៃជាប់ខ្នោះស្ទះមកថើបនាង នាងស្រែកយំហើយប្រាប់អ្នកគ្រូ Nora Psy ថា ខ្ញុំមិនស្គាល់គាត់ទេ អ្នកគ្រូ រាងកាយញ័រ ស្លេកគ្មានឈាម តើកូនខ្ញុំឈឺប៉ុណ្ណាទៅ ព្រះអើយ ។ អ្នកយល់អារម្មណ៍នេះទេ?

ម៉ោង១២ ថ្ងៃត្រង់ បុគ្គលិកចិត្តសាស្រខ្ញុំ ទៅសួគេ គេថា កូនតូចត្រូវកាត់ក្តីម៉ោង ២ រសៀល ។ ម៉ោង២រសៀល កូនទៅម្តងទៀតគេឲ្យយើងទៅសាល១ទៀត ពេលសួរគេ (តុលាការ) គេថាក្តីហ្នឹងកាត់រួចហេីយព្រឹកមិញ ។ មិនយល់ ។

សំណួរ
១ តើគេកាត់ក្តីយ៉ាងម៉ិចបើគ្មានមេធាវី និងជនរងគ្រោះផងហ្នឹង
២ បើកាត់ក្តីដោយគ្មានជនរងគ្រោះ បានចុះហេតុអ្វីត្រូវហៅនាងទៅ ? ខ្ញុំមិនចេះច្បាប់ទេ ខ្ញុំគ្រាន់តែឆ្ងល់ទេ ជួយពន្យល់ផង ។ ក្នុងនាមជាម្តាយកូនៗ ពិតណាស់ខ្ញុំពិតជាការពារកូនៗខ្ញុំ ខ្ញុំសំណូមពរលោកតុលាការថា សូមលោកមេត្តាកំណត់ម៉ោងអោយជនរងគ្រោះ ពិសេសក្មេងរងគ្រោះដោយការរំលោភសេពន្ថវៈ ឲ្យច្បាស់លាស់ ព្រោះពួកគេមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ង ពេលដែលត្រូវទៅកន្លែងឈឺចាប់ គេពិបាកទទទួលយកណាស់ ៕

To Top