ព័ត៌មានជាតិ

ប្រមុខការពារជាតិ៖ វត្តមាននយោបាយ ឈ្នះ ឈ្នះ បានឯកភាពជាតិនិងអភិវឌ្ឍជាតិ

ភ្នំពេញ៖សម្ដេចពិជ័យសេនា ទៀបាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអះអាងថា វត្តមានរបស់នយោបាយឈ្នះឈ្នះ និងការតស៊ូគ្រប់បែបយ៉ាង របស់រាជរដ្ឋាភិបាល បានឯកភាពជាតិពេញលេញដែល ជាកត្តាយ៉ាងសំខាន់បំផុតក្នុងដំណើរការស្វែងរកសុខសន្តិភាពនិងការអភិវឌ្ឍជូនសង្គមជាតិ។

តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ សម្ដេចបានថ្លែងថា ទម្រាំមានថ្ងៃនេះ រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនិងពុះពារគ្រប់ឧបសគ្គដើម្បីអនុវត្តនូវនយោបាយឈ្នះឈ្នះ។

សម្ដេចបន្តថា “វត្តមានរបស់នយោបាយឈ្នះឈ្នះនិងការតស៊ូគ្រប់បែបយ៉ាងរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បានផ្តល់លទ្ធភាពឱ្យកម្ពុជាធ្វើការបង្រួបបង្រួមកម្លាំងដែលបែកខ្ញែកឱ្យក្លាយជាកម្លាំង ជាតិតែមួយ ទទួលបានការឯកភាពជាតិពេញលេញដែលជាកត្តាយ៉ាងសំខាន់បំផុត ក្នុងដំណើរការស្វែងរកសុខសន្តិភាពនិងការអភិវឌ្ឍជូនសង្គមជាតិ”៕ដោយ៖ធី លីថូ

To Top