ព័ត៌មានជាតិ

លោក ហ៊ុន ម៉ានី ណែនាំមន្រ្តីបក្ស ត្រូវរួមគ្នា ជាមួយនឹង អាជ្ញាធរមូលដ្ឋាន ដើម្បីបន្តផ្សព្វផ្សាយឱ្យបានកាន់តែ ទូលំទូលាយ នូវវិធានការការពារ ទប់ស្កាត់ និងបង្ការការឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី បានណែនបានណែនាំ យ៉ាងទទូចឱ្យមន្រ្តី ប្រជាជនកម្ពុជា ត្រូវរួមគ្នា ជាមួយនឹងអាជ្ញាធរមូលដ្ឋាន ដើម្បីបន្តផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយនូវវិធានការការពារ ទប់ស្កាត់ និងបង្ការការឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍។

តាមរយៈបណ្តាញសង្គម លោក ហ៊ុន ម៉ានី បានលេីកឡេីងថា “ឆ្ពោះទៅមុខ មន្រ្តីគណបក្សយើង ត្រូវរួមគ្នា ជាមួយនឹងអាជ្ញាធរមូលដ្ឋាន ដើម្បីបន្តផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយនូវវិធានការការពារ ទប់ស្កាត់ និងបង្ការការឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍”។

លោក ម៉ានី ជំរុញបន្ថែមថា “ជាងនេះទៅទៀត មន្រ្តី និងអាជ្ញាធរពាក់ព័ន្ធ ត្រូវផ្តោតបន្ថែមលើការបង្កើនល្បឿន និងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន”។

លោក បន្តថា ការងារទាំងនេះ មិនទាមទារឲ្យមានការប្រើប្រាស់ថវិការដ្ឋបន្ថែមឡើយ ប៉ុន្តែវាជាការប្រែក្លាយបញ្ហាទៅជាកាលានុវត្តភាពទៅវិញទេ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top