ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមនុស្សស្លាប់​ និង របួស៤នាក់ នៅស្រុកព្រៃកប្បាស

ភ្នំពេញ ៖ នៅរាត្រីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅលើកំណាត់ផ្លូវ ឃុំកំពង់ចក ស្រុកព្រៃកប្បាសខេត្តតាកែវ បណ្ដាលឲ្យមនុស្សស្លាប់៣នាក់ និងរបួស ម្នាក់ ។

គ្រោះថ្នាក់នេះ កើតឡើងរវាងម៉ូតូ និងម៉ូតូដែលបានធ្វើដំណើរបញ្ច្រាស់ទិសគ្នា។

ក្រោយពេលកើតហេតុ សមត្ថកិច្ចុះពិនិត្យរួច ក៏បាន ប្រគល់ឲ្យក្រុមគ្រួសារយកសពធ្វើបុណ្យតាមប្រពៃណី ។

ចំណែកអ្នករបួស ត្រូវក្រុមគ្រួសារដឹកយកទៅព្យាបាល នៅមន្ទីពេទ្យស្រុកព្រៃកប្បាស៕

To Top