ព័ត៌មានជាតិ

ប្រធានសហព័ន្ធ ធុរកិច្ច ទីផ្សារបណ្តាញកម្ពុជាណែនាំ ឲ្យប្រើប្រាស់យុទ្ធសាស្ត្រ ៣ផ្ត ដើម្បីវិស័យធុរកិច្ច ទីផ្សារបណ្តាញកាន់តែ ប្រសើរឡើង

ភ្នំពេញ៖ លោកបណ្ឌិត ឡី សុភាព ប្រធានសហព័ន្ធ វិនិយោគិនកម្ពុជា និងជាប្រធានសហព័ន្ធធុរកិច្ច ទីផ្សារ បណ្តាញកម្ពុជា ក្នុងពិធីប្រគល់តំណែងកិត្តិយស និងប្រកាសបើកដំណើរការជាផ្លូវការក្រុមហ៊ុន Wealth Corp Marketing Co., Ltd (វេលស៍ ខប ម៉ាឃីធីង ឯ.ក) នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០នេះ បានណែនាំទៅ បណ្តាក្រុមហ៊ុនទាំងអស់ លើវិស័យទីផ្សារបណ្តាញនៅកម្ពុជា ត្រូវរៀបចំយុទ្ធសាស្ត្រ ៣ផ្ត ដែលមាន ផ្តុំ ផ្តើម និងផ្តល់ ដើម្បីឲ្យវិស័យនេះ កាន់តែរីកចម្រើន ល្អប្រសើរឡើង ។

យុទ្ធសាស្ត្រ ផ្តទាំង៣ របស់ប្រធានសហព័ន្ធ ធុរកិច្ចទីផ្សារបណ្តាញកម្ពុជា រួមមាន ទី១ ផ្តុំ ដែលផ្តុំនេះ លោកសំដៅដល់ការ ស្វែងរកសមាជិកឲ្យបានមូលផ្តុំជាក្រុម បន្ទាប់មកទី២ សម្តៅទៅលើការ ចាប់ផ្តើមធ្វើកិច្ចការអ្វីមួយ និងជាចុងក្រោយទី៣ ផ្តល់ គឺមានន័យថា គ្រប់កិច្ចការទាំងអស់ ត្រូវចែករំលែក និងផ្តល់ដល់គ្នាទៅវិញទៅមក អោយបានសមស្រប ។

លោកបណ្ឌិត ឡី សុភាព បានលើកឡើងថា “ចេញ យុទ្ធសាស្ត្រ សម្រាប់ធុរកិច្ចទីផ្សារបណ្តាញ នូវ៣ផ្ត ទី១ផ្តុំ ហៅគ្នាមកផ្តុំសិន បន្ទាប់មកចាំផ្តើមធ្វើអ្វីមួយ ផ្តើមបានហើយចាំយើងផ្តល់ ផ្តទី៣ គឺយើងផ្តល់ ដូច្នេះផ្តុំ ផ្តើម ផ្តល់” ។

ពាក់ព័ន្ធនឹងបច្ចុប្បភាព នៃវិស័យធុរកិច្ចទីផ្សារបណ្តាញកម្ពុជា ប្រធានសហព័ន្ធរូបនេះ បានឲ្យដឹងថា “ក្រុមហ៊ុនទីផ្សារបណ្តាញ ដែលកំពុងដំណើរការនៅកម្ពុជា មានប្រមាណ ១៥០ ក៏ប៉ុន្តែនៅក្នុងនោះក្រុមហ៊ុន ដែលរកស៊ីត្រឹមត្រូវ ឃើញថាមានប្រមាណជា ២០ ដែលយើងកំពុងសម្រួច ហើយយើងបានវាយតម្លៃម្តង មានការបម្រុង ឥឡូវមានក្រុមហ៊ុនជាង ២០នេះ គេហៅថាបំរុង ។ ប៉ុន្តែចាប់ពីឆ្នាំ២០២០នេះ ទៅដល់ឆ្នាំ២០២១ យើងនឹងប្រកាស អោយចូលទាំងអស់ ចំពោះក្រុមហ៊ុនទាំងឡាយណា ដែលគោរពតាម បទដ្ឋានគតិយុទ្ធ និងទៅតាមសារាចរណ៍ ណែនាំនានា របស់រាជរដ្ឋាភិបាល អ្នករកស៊ីត្រឹមត្រូវ ទាំងការចែកផលប្រយោជន៍គ្នា ទាំងផលិតផល ដែលមានគុណភាព និងសុវត្ថិភាព និងបានចុះបញ្ជីផលិតផលត្រឹមត្រូវ តាមស្តងដារជាតិ ដែលមានការគ្រប់គ្រង់ ពីស្ថាប័ន្ធដែលពាក់ព័ន្ធ ជាពិសេស គឺឡាបូរជាតិ នៅក្នុងវិទ្យាស្ថានស្តង់ដារកម្ពុជា” ។

តាមការបញ្ជាក់របស់លោក ឡី សុភាព ក្រុមហ៊ុនដែលស្ថិតលើ វិស័យធុរកិច្ចទីផ្សារបណ្តាញ ត្រូវយល់ដឹងអំពីផ្លូវច្បាប់ អំពីការទុកដាក់ និងការប្រើប្រាស់ទំនិញទាំងអស់ ដើម្បីការពារ ដល់សុខមាភាពប្រជាពលរដ្ឋ ។ នឹងមានការបំពេញលក្ខខ័ណ្ឌ ស្របតាមបទដ្ឋានគតិយុទ្ធជាតិ ដែលបានកំណត់ ដោយរាជរដ្ឋាភិបាល ទើបត្រូវបានសម្រេច អនុម័ត្តដោយគណៈអចិន្ត្រៃ នៃគណៈកម្មាធិការ ដើម្បីអាចចូលជាសមាជិក សហពន្ធធុរកិច្ច ទីផ្សារបណ្តាញ ហើយនឹងត្រូវបាន ប្រកាសជាផ្លូវការ ដើម្បីអោយប្រជាជន ក៏ដូចជាអ្នកប្រើប្រាស់ ងាយស្រួល ក្នុងការទទួលយកសេវា ឬផលិតផល ពីក្រុមហ៊ុននោះ ជាសវាងការចាញ់បោក នាំឲ្យខាតបង់ ប្រាក់កាក់ និងពេលវេលា ។

ប្រធានសហព័ន្ធធុរកិច្ច ទីផ្សារបណ្តាញកម្ពុជា បានលើកឡើងថា ” នរណា ហ៊ានចូលមកត្រឹមត្រូវ បានន័យថាអ្នកនោះ រ កស៊ីត្រឹមត្រូវ ចំណែកនរណា នៅលួចលាក់ នៅឡេមឡើម បានន័យថា មនុស្សមិនត្រឹមត្រូវ។ បើត្រឹមត្រូវ ខ្លាចអីនឹងហ៊ានប្រកាស ថាឯងអ្នករកស៊ីត្រឹមត្រូវ នៅស្រុកខ្មែរ វាអត់មានត្រូវខ្លាច ដូច្នេះទីមួយ បាត់ទំនុកចិត្តពីអ្នកប្រើប្រាស់ ទីពីរយើងនឹងរាយការណ៍ ទៅស្ថាប័នដែលពាក់ព័ន្ធ ថាហេតុអ្វី? យើងត្រូវចុះឆែក ហើយថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រួតពិនិត្យមើល ថាតើមានទំនិញអត់ល្អរឿងអ្វី? វាមានរឿងអ្វី ហើយប្រព័ន្ធចែកផលប្រយោជន៍ វាប្រុងយ៉ាងមិច? ដែលកន្លងមក ក៏មានក្រុមហ៊ុនបោកប្រាស់មួយចំនួន ដែលមិនមានការចុះបញ្ជីត្រឹមត្រូវទេ នឹងមួយរយៈប្រូច ហើយនៅតែមាន ការយល់ច្រឡំកន្លែងនេះ” ។

ក្នុងឱកាសនោះ លោក សុខ ពិសិទ្ធ អគ្គនាយក ក្រុមហ៊ុន វេលស៍ ខប ម៉ាឃីធីង ឯ.ក បានឲ្យដឹងថា ក្រុមហ៊ុនរបស់លោក បានផ្តោតសំខាន់ នៅគោលការណ៍ ៣ចំណុចផងដែរថា “យើងផ្តោតទៅលើទីមួយ សុខភាព សម្រស់ និងរបស់ប្រើប្រាស់ប្រចាំថ្ងៃ ព្រោះយើងគឺជាម៉ាត (Mart) មួយដ៏ធំ អនាគតទៅយើងមាន ផលិតផល ជាង១ម៉ឺន៥ពាន់មុខ លក់នៅក្នុងម៉ាតនេះ តែយើងមានការចែកប្រយោជន៍ ចែកប្រយោជន៍ អោយបងប្អូន ។ កន្លងមកគឺអាជីវករ គាត់ធ្វើការនៅទីផ្សារ ដែលលក់នៅតាមតូបជាដើម ហើយបច្ចុប្បន្ន យើងប្រមូលអាជីវករទាំងនោះ អោយមកធ្វើតាមទំនើបកម្ម ទំនើបគឺគេដំណ្តើមលុយគ្នា នៅលើមេឃ ដល់សម័យ៤.០ សម័យ TeamWork បើគាត់នៅលក់ នៅតាមផ្សារដូចដើម គឺមិនមានអ្នកទិញ ព្រោះមនុស្សកាន់ទូរស័ព្ទ ដូច្នេះហើយបច្ចុប្បន្ន យើងមានប្រព័ន្ធ ផ្តល់ភាពងាយស្រួល និងទាន់សម័យ ហើយជាពិសេស គឺការចែកប្រយោជន៍ ដែលយោងទៅតាម ៤០-៦០៕

To Top