ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងបរិស្ថាន កោតសរសើរមន្រ្តីក្រោមឱវាទ ដែលបំពេញការងារ បានយ៉ាងល្អ

ភ្នំពេញ ៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានសម្ដែងនូវការកោតសរសើរ ចំពោះមន្រ្តីក្រោមឱវាទ នៅទូទាំងរាជធានី-ខេត្តទាំងអស់ ដែលបានខិត ខំប្រឹងប្រែង និងមានស្នាដៃល្អ ក្នុងការបំពេញការងាកន្លងមក ។

ក្នុងពិធីបំពាក់គ្រឿង ឥស្សររិយយស ជូនមន្រ្តីរាជការក្រសួងបរិស្ថាន ជូន មន្រ្តីឧទ្យានុរក្ស ក្នុងឱកាសសន្និបាតបូក សរុបលទ្ធផលការងារ បរិស្ថាន ឆ្នាំ២០២០ និងលើកទិសដៅការ ងារឆ្នាំ២០២១ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ លោកសាយ សំអាល់ បានថ្លែងថា “សូមកោតសរសើរ ដល់មន្រ្តីក្រោមឪវាទ ក៌ដូចមន្រ្តីរាជការ ទាំងអស់ បម្រើការនៅក្នុង អគ្គនាយកដ្ឋានទាំង ៦ចំណុះឲ្យក្រសួងបរិស្ថាន និងមន្រ្តីឧទ្យានុរក្ស មន្ទីរបរិស្ថាន រាជធានី-ខេត្ត ទាំង២៥ ដែលបានខិត ខំប្រឹងប្រែង និងមានស្នាដៃល្អ ក្នុងការបំពេញការងារកន្លងមក ដើរលើផ្លូវត្រូវជាមួយគ្នា ត្រូវបង្កើនការដុះខាត់ ជាប្រចាំបន្ថែមទៀត ដោយឈរ លើម៌ាគា គោលនយោបាយ របស់រដ្ឋាភិបាលកម្ពុជា” ។

ក្នុងឱកាសនោះ លោកបញ្ជាក់ថា ដើម្បីសម្រេច ចក្ខុវិស្ស័យនេះ ក្រសួងបរិស្ថាន បានដាក់ចេញ ឲ្យអនុវត្តនូវសេចក្តីថ្លែងការណ៍ បេសកកម្មមួយចំនួន។
សេចក្ដីថ្លែងការណ៍ទាំងនោះរួមមាន ការគ្រប់គ្រងឲ្យបាន ល្អប្រសើនូវកិច្ចខិត ខំប្រឹងប្រែងការពារបរិស្ថាន, ការពារធនធានធម្មជាតិ ការអភិរក្សជីវចម្រុះ ប្រកបដោយចេរភាព ,ការលើកកម្ពស់ការអប់រំ និងលើកកម្ពស់ ការរស់ នៅប្រកបដោយនិរន្តរភាព ។

លើសពីនេះ លោករដ្ឋមន្រ្តីបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក្រាមការដឹកនាំរបស់សម្តេច តេជោហ៊ុន សែន ជនាយករដ្ឋមន្រ្តី កម្ពុជាក្នុងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ នៃនិតិកាល ទី៦ របស់រដ្ឋសភា នៅតែបន្តការគាំទ្រ និងដាក់បញ្ចូលការងារបរិស្ថាន ទៅ ក្នុងផែនការ យុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិ សម្រាប់ការអភិវឌ្ឍដោយចីរភាព ដែលរួមមាន ការគ្រប់គ្រងសំណល់នៅតាមទីប្រជុំជន ការគ្រប់គ្រង ធនធានធម្មជាតិ ការប្រែប្រួលអកាសធាតុ ការគ្រប់គ្រងគុណភាពខ្យល់ និងការលើក កម្ពស់ជីវភាពសហគមន៍។

លោកបញ្ជាក់ទៀតថា ជាក់ស្តែងនៅឆ្នាំ២០១៥ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យ ប្រគល់ភារកិច្ចឲ្យក្រសួង បរិស្ថាន ជាអ្នកគ្រប់ គ្រង តំបន់អភិរក្ស ។ ដោយជាលទ្ធផល ក្រសួង បានដាក់បញ្ចូលតំបន់ការពារធម្មជាតិ ចំនួន៦៨កន្លែង ដែលមានផ្ទៃដីសរុប៧,៣លានហិកតា ស្មើនឹង និង៤១%នៃផ្ទៃប្រទេស ៕ ដោយ៖ធី លីថូ

To Top