ព័ត៌មានជាតិ

ប.ស.ស. ចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីនវានុវត្តន៍ របស់រដ្ឋាភិបាល សម្រាប់ការ ដាក់បញ្ចូល ក្រុមជនងាយរងគ្រោះ ទៅក្នុងសង្គមវិញ តាមរយៈប្រព័ន្ធវីដេអូ

ភ្នំពេញ៖ ក្រោមការចាត់តាំងពី លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម លោក ប៉ែន នរៈវុធ នាយករង ប.ស.ស. បានដឹកនាំមន្ត្រី បច្ចេកទេស នៃ ប.ស.ស. ចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីនវានុវត្តន៍របស់រដ្ឋាភិបាល សម្រាប់ការដាក់បញ្ចូល ក្រុមជនងាយរងគ្រោះ ទៅក្នុងសង្គមវិញតាមរយៈប្រព័ន្ធវីដេអូ (Video Conference) នៅថ្ងៃទី៣ និងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលរៀបចំដោយ ទីភ្នាក់ងារអង្គការ សហប្រជាជាតិ សម្រាប់សេដ្ឋកិច្ច និងសង្គមកិច្ច (UN DESA)។

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង សំខាន់ផ្តោតលើការ កសាងសមត្ថភាពនក្នុងការលើកកម្ពស់ នវានុវត្តន៍របស់រាជរដ្ឋាភិបាល សម្រាប់ការដាក់បញ្ចូល ក្រុមងាយរងគ្រោះ ទៅក្នុងសង្គមដោយបង្ហាញ ពីអភិក្រម យុទ្ធសាស្រ្ត និងបទពិសោធន៍ ព្រមទាំងជម្រុញ ការដាក់បញ្ចូល ក្រុមជនងាយរងគ្រោះ ទៅក្នុងការរៀបចំ គោលនយោបាយ, ការអនុវត្ត, ការត្រួតពិនិត្យ និងការតាមដាន ដំណើរការលើក្រុមជនងាយរងគ្រោះ ដោយផ្ទាល់។ 

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ មានការចូលរួម ពីតំណាងបេឡាជាតិ សន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា , អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិគាំពារសង្គម, តំណាងរដ្ឋាភិបាលនិងតំណាងអង្គការអន្តរជាតិ សរុបប្រមាណ ៥០រូប៕

To Top