ព័ត៌មានជាតិ

រឿងប្រជាពលរដ្ឋ១៣គ្រូសារ នៅស្រុកសំរោង ប្ដឹងឈ្មួញកាយដី អាជ្ញាធខេត្តតាកែវ ចុះសម្របសម្រួលឲ្យរក្សាស្ថានភាពដើមសិន

តាកែវ៖ បន្ទាប់ពីប្រជាពលរដ្ឋ១៣គ្រូសារដែលរស់នៅក្នុងព្រៃឈ្នួល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវបាននាំគ្នាផ្ដិតមេដៃប្ដឹងឈ្មោះ អ៊ំ ម៉ាក ដែលជាឈ្មួញកាយដី ទៅអភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី ៣ ខែ វិឆ្ឆិកា ឆ្នាំ ២០២០ នេះលោក ម៉ឹង វុធី អភិបាលរងខេត្តតាកែវ បានដឹកនាំមន្រ្តីពាក់ព័ន្ធចុះមកសម្របសម្រួលនិងដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋដល់ដីទំនាស់តែម្ដង។

ក្រោយពីចុះពិនឹត្យដល់ទីតាំងភូមិសាស្រ្តទំនាស់រវាងប្រជាពលរដ្ឋនិងឈ្មួញកាយដី ដោយសង្កេតឃើញមានទឹកត្រៀមត្រាមិនអាចកំណត់លក្ខណៈបច្ចេកទេសបាន ប្រជាពលរដ្ឋនិងឈ្មួញកាយដី ដោយមានការសម្របសម្រួលពីលោកអភិបាលរងខេត្តតាកែវ ម៉ឹង វុធី បានសម្រេចឯកភាពផ្អាកសកម្មភាពទាំងសងខាងដោយរងចាំទុកអោយក្រុមការងារបច្ចេកទេសចុះមកពិនឹត្យជាក់ស្ដែងម្ដងទៀតនៅពេលដែលទឹកស្រកអស់ នៅខែ មិនា ឆ្នាំ២០២១ ខាងមុខ។

គួបញ្ជាក់ថាក្រុមប្រជាពលរដ្ឋ១៣គ្រូសារដែលរស់នៅក្នុងភូមិព្រៃឈ្នួល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ បាននាំគ្នាផ្ដិតមេដៃដាក់ពាក្យប្ដឹងទៅអភិបាលខេត្តតាកែវ ចំពោះឈ្មួញដីឈ្មោះ អ៊ំ ម៉ាក ដែលរស់នៅក្នុងភូមិត្រពាំងស្ទោង ឃុំរវៀង ស្រុកសំរោង ថាបានយកគ្រឿងចក្រជីកប្រឡាយដីជាក្រវ៉ាត់កាត់យកដីរបស់ពួកគាត់ចំនួន១៥ហិកតាកាលពីថ្ងៃទី ១១ ខែ មេសា ឆ្នាំ២០២០កន្លងទៅ ដែលដីពួកគាត់គឺជាដីអាស្រ័យផលតាំងពីដូនតាសម័យសង្គមរាស្រ្តនិយមរហូតមកដល់បច្ចុប្បន្នដែលអាជ្ញាធទទួលស្គាល់ត្រឹមត្រូវ។

បើយោងតាមពាក្យបណ្ដឹងរបស់ពាក្យបណ្ដឹងដែលបានដាក់ជូនលោកអភិបាលខេត្តតាកែវ បងប្អូនប្រជាពលរដ្ឋ១៣គ្រូសារជាជនរងគ្រោះបានស្នើសុំអោយជួយអន្តរាគមន៍ពីមេភូមិ ឃុំ អភិបាលស្រុកជាច្រើនលើកច្រើនសារតែមិនមានការជួយដោះស្រាយនោះទេ ទើបប្រជាពលរដ្ឋស្នើសុំអន្តរាគមន៍ពីលោកអភិបាលខេត្តតាកែវ អ៊ូច ភា៕

To Top