ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា បានជូនដំណឹងថា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៧ធ្នូ មានការរអាក់រអួលចរន្ត តាមតំបន់មួយចំនួន

ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ នៅតំបន់មួយចំនួនទៅ តាមពេលវេលា និងទីកន្លែង ដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ។

ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុត ដែលយើងខ្ញុំស្នើសុំអភ័យទោស ទុកជាមុន ។

បើចង់ជ្រាបច្បាស់ សូមអានសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា ដូចខាងក្រោម ៖

To Top