ព័ត៌មានជាតិ

ដាំបង្គោលថ្ម​ លើផ្លូវបែបនេះ អាចបង្កគ្រោះថ្នាក់ធំ! តើហ៊ាន លះបង់ខ្លះទេ ដើម្បីប្រយោជន៍ សង្គមជាតិ? តើសមត្ថភាព មន្រ្តីជំនាញ វាស់ដី ខុសបច្ចេកទេស?

កាលពីព្រឹកមិញ ខ្ញុំបានខលនិយាយជាមួយ លោកអភិបាលរងខេត្តបាត់ដំបង ឆាយ​ ម៉ាទីណាល់ ព្រោះឮគេថា ជាបង្គលថ្មរបស់គាត់ ដែលបានបោះ​ចំនៅលើកណ្តាលផ្លូវដ៏ធំនេះ។ លោក ឆាយ​ ម៉ាទីណាល់ បានប្រាប់ខ្ញុំថា មានគេធ្វើផ្លូវរំលោភ លើដីម៉ាក់គាត់រួម ទាំងអគ្គីសនីផងដែរ។

ខ្ញុំមិនមានយោបល់អ្វីទេ ចំពោះកម្មសិទ្ធិឯកជនរបស់គាត់។ ប៉ុន្តែ ខ្ញុំគ្រាន់តែអាចដឹងថា បើនៅតែបន្តបោះបង្គោលថ្មបែបនេះ នៅចំកណ្តាលផ្លូវដ៏ធំនេះ តទៅទៀត អាចនឹងបង្កគ្រោះថ្នាក់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ មិនខាន ជាពិសេសអ្នកបើកបរ ពេលយប់។

បើតាមខ្ញុំដឹងថា មេភូមិ មេឃុំ ចៅហ្វាយស្រុក និងចៅហ្វាយខេត្ត គាំទ្រអោយដកបង្គោលថ្មចេញពីផ្លូវ ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋ។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕

(ហ្វេសប៊ុកផេក Duong Dara)

លោក ឆាយ​ ម៉ាទីណាល់ អភិបាលរងខេត្តបាត់ដំបង

To Top