ព័ត៌មានជាតិ

ជាមួយគ្នា នឹងយុទ្ធនាការ ចាក់វ៉ាក់សាំង កូវីដ-១៩ ជូនដល់ពលរដ្ឋ ក្នុងប្រទេស រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្ត ផ្តល់ប្រាក់ឧបត្ថម្ភ ជូនដល់សមាជិក ប.ស.ស. ជាស្រ្តីសម្រាលកូន

ភ្នំពេញ៖ បច្ចុប្បន្នជំងឺកូវីដ១៩ នៅតែបន្តការគម្រាមកំហែងជីវិតមនុស្ស លើពិភពលោកមិនទាន់ផុតរលត់នៅឡើយ  ក្នុងនោះដោយឡែក នៅកម្ពុជាគិតត្រឹមព្រឹកថ្ងៃពុធទី០៧ ខែមេសា ឆ្នាំ២០២១នេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២៩១៥នាក់ និងមានអ្នកស្លាប់កើនឡើង រហូតដល់ទៅ២២នាក់ផងដែរ។

ជាមួយនឹងក្តីបារម្ភ ស្ថិតក្នុងបរិបទនាសម័យកូវីដនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃបំផុត ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាសម្តេចតែងតែយក ចិត្តទុកដាក់ខ្ពស់បំផុត ទៅដល់សុខុមាលភាព របស់ប្រជាពលរដ្ឋ  ហើយបានអំពាវនាវយ៉ាងទទួច ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យអនុវត្តនូវវិធាន៣ការពារនិង៣កុំយ៉ាងខ្ជាប់ខ្ជួនដើម្បីរក្សាបាន សុខភាពផ្ទាល់ខ្លួន ក៏ដូចជាក្នុងក្រុមគ្រួសារ និងសង្គមជាតិ ទាំងមូលផងដែរ។ 

ទន្ទឹមគ្នានេះប្រមុខដឹកនាំ នៃកម្ពុជាបានស្វះស្វែង រកវ៉ាក់សាំងពីក្រៅប្រទេស ជាបន្តបន្ទាប់ដើម្បីចាក់ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងន័យទប់ស្កាត់ នៃការឆ្លងជំងឺ ដ៏កាចសាហាវមួយនេះ។

ឆ្លើយតបនឹងវិធានការទប់ស្កាត់ នៃការឆ្លងរីករាលដាល ជំងឺកូវីដ១៩ ដ៏កាចសាហាវមួយនេះ បេឡាជាតិសន្តិសុខសង្គម (...) បើទោះបីជាមានបញ្ហាខ្លះៗ ក្នុងការបំពេញការងារ យ៉ាងណាក៏ដោយលោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកប... នៅតែខិតខំបន្តដឹកនាំមន្ត្រីបុគ្គលិកក្នុងស្ថាប័ន ឱ្យបំពេញការងារបម្រើសេវា ជូនសមាជិករបស់ខ្លួន ប្រកបដោយទំនួលខុសត្រូវនិងប្រសិទ្ធភាពខ្ពស់ ជាប់ជានិច្ច។

គ្រាន់តែគិតត្រឹម រយៈពេលពេញ១ខែ គឺចាប់ពីថ្ងៃទី០១ ខែមីនារហូតដល់ថ្ងៃទី៣១ ខែមីនាឆ្នាំ២០២១ កន្លងទៅនេះបើយោងតាម របាយការណ៍របស់នាយកដ្ឋាន តាវកាលិកសន្តិសុខសង្គម នៃប... បានបង្ហាញថាប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាលកម្ពុជា សរុបប្រមាណជាង ១.៩ពាន់លានរៀល ត្រូវបានប... បើកផ្តល់ជូន បងប្អូនសមាជិកប... ជាស្រ្តីសម្រាលកូនសរុប ចំនួន៤៩៤២នាក់ ក្នុងនោះមានចំនួនកូនសរុប ៤៩៧២នាក់។

នេះបង្ហាញយ៉ាងច្បាស់ អំពីការយកចិត្តទុកដាក់ខ្ពស់បំផុត ពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោជាប្រមុខដឹកនាំ ដែលលោកតែងតែខ្វាយខ្វល់ និងគិតគូរអំពីសុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូន. ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ  ប្រមុខដឹកនាំកម្ពុជា បានបន្តធ្វើការអំពាវ នាវដល់បងប្អូនប្រជាពលរដ្ឋពិសេស បងប្អូនកម្មករនិយោជិតទាំងអស់ ចូលរួមចាក់វ៉ាក់សាំង ការពារកូវីដ១៩ព្រមទាំងអនុវត្តតាមការណែនាំ ឱ្យបានខ្ជាប់ខ្ជួន ជាមួយនឹងវិធានសុខាភិបាល ពិសេស៣ការពារ និង៣កុំឱ្យបានគ្រប់ៗគ្នា៕

To Top