ព័ត៌មានជាតិ

កម្ពុជា៖ ការបង្រួបបង្រួមឧបទ្វីបកូរ៉េ ដោយសន្ដិវិធី ជាមូលដ្ឋានគ្រឹះ នៃសន្ដិភាព នៅអាស៊ីបូព៌ា និងពិភពលោកទាំងមូល (Video)

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ចាំបាច់ត្រូវទទួលស្គាល់ ការបង្រួបបង្រួមឧបទ្វីបកូរ៉េ ដោយសន្តិវិធី គឺជាមូលដ្ឋានគ្រឹះ នៃសន្តិភាព នៅអាស៊ីបូព៌ា និងពិភ ពលោកទាំងមូល។

យោងតាមសារលិខិត អបអរសាទរនាពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ក្នុងឱកាសកម្មវិធីចលនានៃក្ដី សង្ឃឹមលើកទី ៦ និងពិធីប្រកាសគំនិតផ្តួចផ្តើមបង្កើត «ស្ថាប័នស្រាវជ្រាវឆ្នាំ២០២២» សម្ដេច អបអរសាទរ ចំពោះអង្គ ការសហព័ន្ធសន្តិភាពសកល ដែលបានដើរតួនាទីស្នូល ក្នុងការលើកកម្ពស់វប្បធម៌សន្តិភាព ការផ្សះផ្សាជាតិ និងកិច្ចសហ ប្រតិបត្តិការ ឈ្នះ-ឈ្នះ នៅឧបទ្វីបកូរ៉េ។

សម្ដេចតេជោ សម្តែងនូវការគាំទ្រ និងអបអរសាទរ ដល់អង្គការសហព័ន្ធសន្តិភាពសកល ចំពោះការរៀបចំ «កិច្ចប្រជុំកំពូ ល ឆ្នាំ២០២១ ស្ដីពីសន្តិភាពនៅឧបទ្វីបកូរ៉េ» ក្នុងខែវិច្ឆិកា នាឆ្នាំនេះ។
សម្ដេច សង្ឃឹមថា « យើងនឹងអាចជួបគ្នាដោយ ផ្ទាល់ក្នុងកិច្ចប្រជុំកំពូលនេះ»។

សម្ដេចតេជោ គូសបញ្ជាក់ថា ការជឿទុកចិត្តគ្នា គឺជាដើមទុនដ៏សំខាន់បំផុត នៅក្នុងដំណើរការ នៃការបង្កើតសន្តិភាព និង ការផ្សះផ្សាជាតិ។ សម្ដេចថា ដើម្បីទទួលបានការជឿទុកចិត្តនេះ ត្រូវការកិច្ចសន្ទនាដ៏ ស្មោះត្រង់រវាង អ្នកពាក់ព័ន្ធផ្សេងៗគ្នា ទាំងរដ្ឋ ទាំងស្ថាប័នមិនមែនរដ្ឋ។

សម្ដេចតេជោ ជឿជាក់ថា «ស្ថាប័នស្រាវជ្រាវឆ្នាំ២០២២» ដោយផ្អែកលើប្រាជ្ញារួមគ្នា និងជំនាញរបស់អ្នកជំនាញ ព្រមទាំ ង អ្នកអនុវត្តផ្ទាល់មកពីតំបន់ និងពិភពលោក នឹងផ្តល់នូវវិធីសាស្ត្ររួមថ្មីមួយ ឆ្ពោះទៅរកការសម្រេចបាន នូវសន្តិភាព និងស្ថិរភាពយូរអង្វែង នៅឧបទ្វីបកូរ៉េ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «យើងចាំបាច់ត្រូវទទួលស្គាល់ថា ការបង្រួបបង្រួមឧបទ្វីបកូរ៉េ ដោយសន្តិវិ ធី គឺជាមូលដ្ឋានគ្រឹះ នៃសន្តិភាពនៅអាស៊ីបូព៌ា និងពិភពលោកទាំងមូល។ យើងត្រូវលើកកម្ពស់ វិធីសាស្ត្របែបពហុវិស័យ និងរួមគ្នាជាធ្លុងមួយ ដើម្បីសម្រេចបាន នូវចក្ខុវិស័យនេះ»៕

To Top