Covid-19

សហគមន៍កាតូលិក ផ្តល់ម៉ាស់ ៧៥០០០ម៉ាស់ ដល់រដ្ឋបាលរាជធានីភ្នំពេញ ចែកជូនពលរដ្ឋការពារជំងឺកូវីដ-១៩

" "

ភ្នំពេញ៖ លោកអូលី វីយេ ជ្មីតស្លេ អភិបាលសហគមន៍ កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ បាននាំយកអំណោយម៉ាស ចំនួន ៧៥០០០ម៉ាស ផ្តល់ជូនរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ចែកជូនប្រជាពលរដ្ឋ ពាក់ការពារជំងឺកូវីដ-១៩។

នេះមិនមែនជាលើកទី១ នោះទេដែលសហគមន៍ កាតូលិកភូមិភាគរាជធានីភ្នំពេញ បានចូលរួមចំណែក ជាមួយអាជ្ញាធររាជធានីភ្នំពេញ ក្នុងការចែករំលែកការលំបាក របស់ប្រជាពលរដ្ឋ ក្នុងតំបន់បិទខ្ទប់ ដើម្បីទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ ដែលនៅតែគំរាមកំហែង នឹងបន្តឆ្លងរាលដាលក្នុងសហគមន៍ នៅរាជធានីភ្នំពេញ ។ កន្លងមក សហគមន៍កាតូលិក ភូមិភាគរាជធានីភ្នំពេញ បានចូលរួមផ្តល់ជាអំណោយ ស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគជូន ដល់ពលរដ្ឋស្ថិតក្នុងតំបន់បិទខ្ទប់រួម ទាំងសកម្មភាពមនុស្សធម៌ មួយចំនួនទៀត។

" "

ក្នុងពិធីទទួលម៉ាស់នេះ លោក ហួត ហៃ អភិបាលរងតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានចាត់ទុក ការផ្តល់អំណោយរបស់សហគមន៍កាតូលិក ភូមិភាគភ្នំពេញ ស្តែងឲ្យឃើញពីការយកចិត្តទុកដាក់ អាណិតអាសូរដល់ពលរដ្ឋ រងគ្រោះខ្វះខាតដោយជំងឺកូវីដ១៩ និងស្របតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការដោះស្រាយ ស្បៀងអាហារ សំភារៈការពារទប់ ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ និងក្រោមការយកចិត្តទុកដាក់ យ៉ាងម៉ត់ចត់ពីលោក ឃួង ស្រេង និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ លើការចាត់វិធានការបន្ទាន់ៗ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ៕

" "
To Top