ភ្នំពេញ៖ រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញវិជ្ជមានកូវីដ-១៩ចំនួន ០២ករណី បន្ថែមទៀត លើស្រ្តីជាម្ដាយនិងកូន ដែលបានធ្វើដំណើរពីខេត្តកណ្ដាល ។
ទន្ទឹមគ្នានេះ មន្ត្រីជំនាញ អាជ្ញាធរមានសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ អ្នកពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១ករណី ដែលរកឃើញ នៅខេត្តកំពង់ចាម ដែលមានការពាក់ព័ន្ធ ជាមួយមនុស្សជាច្រើន នៅក្នុងខេត្ត។
សូមបញ្ជាក់ថា បច្ចុប្បន្នខេត្តរតនគិរី បានរកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ ចំនួន២២នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយចំនួន៨នាក់ និងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យចំនួន១៤នាក់ ។
