ស្វាយរៀង ៖ ក្រុមគ្រូពេទ្យខេត្តស្វាយរៀង នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ បានជួយសម្រាលកូន ដល់ស្ត្រីឆ្លងជំងឺ កូវីដ១៩ម្នាក់ ដោយជោគជ័យ។
ប្រភពពីមន្រ្តីពេទ្យខេត្តស្វាយរៀង បានឲ្យដឹងថា ស្រ្ដីជាជនជាតិខ្មែរ ដែលវិជ្ជមានកូវីដ-១៩ អាស័យដ្ឋាននៅភូមិខ្សែត្រ ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង សម្រាលបានកូនប្រុសម្នាក់ ទំងន់ ៣ គីឡូក្រាម នៅវេលាម៉ោង ៩និង៥០នាទី។
សូមបញ្ជាក់ថា ខេត្តស្វាយរៀង នៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ រកឃើញអ្នកឆ្លងជំងឺកូវីដ ចំនួន១៩៧៨នាក់ ស្រី ១១៣៧ ករណីជាសះស្បើយចំនួន ១២៧៧ នាក់ ស្រី ៧៣៦ នាក់ ករណីកំពុងសម្រាកព្យាបាល ចំនួន៦៨៣ នាក់ស្រី ៣៩២ នាក់នឹងករណីស្លាប់ មានចំនួន ១៨នាក់ស្រី ១០ នាក់ នេះបើគិតត្រឹមថ្ងៃទី ២៦ខែមិថុនាឆ្នាំ ២០២១ម្សិលមិញនេះ៕