ព័ត៌មានជាតិ

ឯកឧត្តម លឹម គានហោ​ អបអរសាទរ និងគោរពជូនពរ សម្តេចប្រធានកិត្តិយស សម្តេចប្រធាន និងសម្តេចអនុប្រធាន គណបក្សប្រជាជនកម្ពុជា ក្នុងឱកាសខួបលើកទី៧០ ថ្ងៃបង្កើតគណបក្ស

ភ្នំពេញ៖ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោកជំទាវ ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់ ចូលរួមអបអរសាទរ និងគោរពជូនពរ សម្តេច ហេង សំរិន ប្រធានកិត្តិយស គណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេច សាយ ឈុំ និងសម្តេច ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសខួបលើកទី៧០ នៃថ្ងៃបង្កើតគណបក្ស ប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១-២០២១ ។

យើងខ្ញុំសូមសម្តែង នូវអំណរសាទរ ដោយស្មោះអស់ពីដួងចិត្ត និងសូមគោរពជូន សព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរដ៏ថ្លៃថ្លាបំផុត ជូនចំពោះ​ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស គណបក្សប្រជាជនកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស ប្រជាជនកម្ពុជា និងសម្តេច ស ខេង អនុប្រធានគណបក្ស ប្រជាជនកម្ពុជា ឲ្យទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ជន្មាយុយឺនយូរ ប្រាជ្ញាឈ្លាសវៃ ដើម្បីដឹកនាំការកសាង និងអភិវឌ្ឍន៍មាតុប្រទេស ទទួលបានជោគជ័យថ្មីៗថែមទៀត ក្នុងបេសកកម្មជាប្រវត្តិសាស្ត្រដ៏ឧត្តុង្គឧត្តម ។

និងសូមសម្តេច លោកជំទាវ បុត្រាបុត្រី និងចៅៗជាទីស្រលាញ់ ជួបតែសេចក្តីសុខ សុភមង្គល និងប្រកបដោយ ពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top