ព័ត៌មានជាតិ

សម្ដេចតេជោ៖ ជំងឺកូវីដ១៩ នឹងមិនបញ្ចប់ តែអាចធូរស្រាល

ភ្នំពេញ៖ ឆ្លើយតបទៅនឹងសំនួរថា តើជំងឺកូវីដ១៩ នៅកម្ពុជា នឹងត្រូវបញ្ចប់នៅពេលណា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពូជា បានអះអាងថា វានឹងមិនបញ្ចប់ទេ វាគ្រាន់តែមានសភាព ធូរស្រាលជាងមុន នាពេលខាងមុខ ខណៈការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ ក្នុងប្រទេសកម្ពុជា ក៏ដូចជាពិភពលោក ទទួលបានតាមផែនការ នៃប្រទេសនីមួយៗ ។

ក្នុងពិធីបើកយុទ្ធនាការ ចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ជូនក្មេងៗ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំដល់ក្រោម ១៨ឆ្នាំ នៅថ្ងៃទី១ ខែសីហាឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បញ្ជាក់ថា «តាមការគិតរបស់ខ្ញុំ វាមិនបញ្ជប់នោះទេ តែវានឹងធូរស្រាល ជាពេលមុន នាពេលខាងមុខ ហើយកម្ពុជាកំពុង ចាប់ផ្ដើមរៀនរស់ជាមួយ នឹងការរាតត្បាតនៃមេរោគនេះ» ។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេចបញ្ជាក់ថា​ «បញ្ហាកូវីដ-១៩នេះ ជារឿងសកលដែលយើងត្រូវរួមគ្នាដោះស្រាយ។ បើពិភពលោកមិនមានសុវត្ថិភាព កម្ពុជាយើងក៏មិនមានសុវត្ថិភាពដូចគ្នា»

To Top
×