ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៧៩នាក់ថ្មី ក្នុងនោះ (៧២ករណី សហគមន៍ និង ៧ករណីនាំចូលពីប្រទេសថៃ) នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២ ខែសីហា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៤.៩២៥ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៤.៤៦១ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ៤៦៤ ករណី និងបានព្យាបាលជាសះស្បើយចំនួន ៩៨៣នាក់ កំពុងសម្រាកព្យាបាលចំនួន ៣.៩៣៤ នាក់ និងស្លាប់ចំនួន ០៨នាក់៕