ព័ត៌មានជាតិ

ស្រុកចំនួន៤ ជួប ភាពរាំងស្ងួត ធ្វើឲ្យប៉ះពាល់ដំណាំស្រូវ​ ជាង ២,០០០ ហិកតា

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកឡើងថា ការបង្កបង្កើនផលនៅដើមរដូវវស្សា ក្នុងខេត្តកំពង់ចាម គិតត្រឹមថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ជាលទ្ធផលបាន ៩០% ប៉ុន្តែក្នុងនោះមានដំណាំស្រូវ ប្រជាពលរដ្ឋ តាមកណ្ដាលស្រុកចំនួន ៤ ជួបប្រទះភាពរាំងស្ងួត សរុបប្រមាណជាង ២,០០០ ហិកតា ។

នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៣ នៅព្រឹកថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២១នេះ លោកលើកឡើងទៀតថា នៅតាមបណ្តាស្រុក ដូចជាស្រុកបាធាយ ស្រុកព្រៃឈរ ស្រុកជើងព្រៃ និងស្រុកស្ទឹងត្រង់ ដែលធ្វើឲ្យប៉ះពាល់ដល់ស្រែរបស់បងប្អូន ចំនួនប្រមាណ ២,៦០០ហិកតា ប៉ុន្តែនៅក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ មានភ្លៀងធ្លាក់ក្នុងកម្រិតរាយប៉ាយ ដូច្នេះអាចសង្គ្រោះបាននូវស្រែប្រជាពលរដ្ឋ បានខ្លះ នៅសេសសល់រង្វង់ប្រមាណ ១,៦០០ ហិកតាទៀត ដែលកំពុងតែអនុវត្តន៍ ។

ផ្ទាំងពាណិជ្ជកម្ម

លោកអភិបាលខេត្តបានបន្តថា បច្ចុប្បន្នគិតពីប្រភពទឹក ដើម្បីផ្តល់ជួយបំពេញស្រែ របស់គាត់ប្រសិនបើភ្លៀង បន្តធ្លាក់ដល់កន្លែងដែលមានបញ្ហានោះ និងមានសង្ឃឹមច្រើន ដូច្នេះអាចមិនពិបាក ក្នុងការផ្តល់ពូជស្រូវ ដើម្បីឲ្យគាត់បង្កបង្កើន ផលនោះទេ ។ ហើយបច្ចុប្បន្នកំពុងតាមដាន ស្ថានភាពទឹកភ្លៀង តាមរយៈការជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ថា លុះនិងមានជាបន្តបន្ទាប់ ហើយភ្លៀងរវាអាចបន្តធ្លាក់ ពីកម្រិតបង្ហូរទៅខ្លាំង ៕

To Top
×