ព័ត៌មានជាតិ

ឃាត់ខ្លួនមនុស្ស ១៦៨២នាក់ និងពិន័យជាប្រាក់ជាង ៤០លានរៀល ចំពោះអ្នកល្មើសបម្រាម នៅយប់ថ្ងៃទី១០

ភ្នំពេញ៖ កាអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញ បានរកឃើញមនុស្ស ចំនួន១,៦៨២នាក់នាក់ និងយានយន្តចំនួន ៨១១គ្រឿង និងពិន័យជាប្រាក់ ពិន័យជាប្រាក់ ចំនួន ៤៦,១០០,០០០រៀល សរុប៩៤១ ករណី។

យោងតាមចេញសេចក្តីជូនដំណឹង របស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (គ.អ.ក) បានបញ្ជាក់ថាកាអនុវត្តវិធានការច្បាប់មានចំនួន ៩៤១ ករណី ៖

១.ឃាត់ខ្លួន (អប់រំ និងពិន័យ) ចំនួន ១,៦៨២នាក់
២.ឃាត់យានយន្ត ចំនួន ៨១១គ្រឿង
៣.ពិន័យជាប្រាក់ ចំនួន ៤៦,១០០,០០០រៀល៕

To Top