ព័ត៌មានជាតិ

បើកដំណើរការស្ថានីយជញ្ជីងអចល័ត ព្រែកហូរ-រាជធានីភ្នំពេញ លើកំណាត់ផ្លូវក្រវ៉ាត់ក្រុងទី២

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកឲ្យដំណើរការស្ថានីយជញ្ជីងអចល័ត ព្រែកហូរ-រាជធានីភ្នំពេញ ស្ថិតនៅលើកំណាត់ផ្លូវក្រវ៉ាត់ក្រុងទី២ ក្នុងភូមិបត្តាជី សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ

ផ្ទាំងពាណិជ្ជកម្ម

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសាធារណការ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ដំណើរការសាកល្បងដំណើរការស្ថានីយជញ្ជីងអចល័តនេះ ចាប់ពីថ្ងៃទី ១៨-៣១ ខែសីហា ឆ្នាំ២០២១។ ដោយឡែក ដំណើរការផ្លូវការតាមបទបញ្ញាត្តិច្បាប់ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ តទៅ ៕

To Top