ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ករណីឃាតកម្ម​ ជាង២០ឆ្នាំមុន នៅប្រទេសកូរ៉េ ឃាតកត្រូវបានឃាត់ខ្លួន នៅបន្ទាយមានជ័យ

បន្ទាយមានជ័យ: លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ និងសហការី នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញផ្តល់បទសម្ភាសន៍ ជាមួយភ្នាក់ងារយកពត៌មានទូរទស្សន៍ SBS TV ប្រទេសកូរ៉េ ដែលកិច្ចធ្វើបទសម្ភាសន៍នេះគឺផ្ដោត លើករណីអំពើឃាតកម្មមួយ នៅប្រទេសកូរ៉េ កាលពីថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ១៩៩៩ ហើយឃាតក បានរត់គេចខ្លួន រយៈពេលជាង២០ឆ្នាំ ហើយត្រូវបានកម្លាំង នគរបាលខេត្តបន្ទាយមានជ័យចាប់ខ្លួនបាន ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការ នគរបាលជាតិ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានមាន ប្រសាសន៍ថា កិច្ចសម្ភាសនេះគឺផ្តោតសំខាន់លើ កិច្ចសហប្រតិបត្តិការណ៍ រវាងភាគី នគរបាល កូរ៉េនិង នគរបាលកម្ពុជា ចុះស្រាវជ្រាវ និង ឃាត់បុរសជនជាតិកូរ៉ែឈ្មោះ KIM KISU ដែលបានរត់គេចខ្លួន មករស់នៅក្នុងប្រទេសកម្ពុជា និងបានបញ្ជូនបន្តទៅនាយកដ្ធាន ប្រឆាំងភេរវកម្ម និងឧក្រដ្ធកម្មឆ្លងដែន ដើម្បីចាត់ការបន្តតាមនីតិវិធី។

គួរបញ្ជាក់ថា ជនសង្ស័យជនជាតិកូរ៉េឈ្មោះ KIM KISU ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅ នៅក្នុងក្រុងសិរិសោភ័ណ ខណ:ដែលជនសង្ស័យកំពុងជិះរថយន្ត មកពីជាយដែនប៉ោយប៉ែត ដោយកម្លាំងនគរបាលស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ៕

To Top