ព័ត៌មានជាតិ

លោក គីម ជុងអ៊ុន ថាពិបាកជឿមាយាថ របស់អាមេរិកណាស់ ដែលមិនមានអរិយភាព ចំពោះក្រុងព្យុងយ៉ាង

ព្យុងយ៉ាង៖ លោក គីម ជុងអ៊ុន មេដឹកនាំកំពូលនៃសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ បានលើកឡើហថា“ គ្មានមូលដ្ឋានអាកប្បកិរិយា អ្វីដែលត្រូវជឿ” ដែលជាសញ្ញាញឹកញាប់របស់អាមេរិក នាពេលថ្មីៗនេះថា វាមិនមែនជាអរិភាពចំពោះកូរ៉េខាងជើងនោះទេ។  

នៅក្នុងសុន្ទរកថាមួយ នៅឯការតាំងពិព័រណ៍ អភិវឌ្ឍន៍ការពារជាតិ ដែលបានធ្វើឡើង កាលពីថ្ងៃច័ន្ទនៅទីក្រុងព្យុងយ៉ាង ដើម្បីប្រារព្ធខួបលើកទី ៧៦ នៃការបង្កើតគណបក្សពលករ ដែលកំពុងកាន់អំណាចលោក គីម បានលើកឡើងថា“ ការគំរាមកំហែងផ្នែកយោធា ដែលប្រទេសរបស់យើងកំពុងប្រឈមមុខ គឺខុសពីអ្វីដែលយើង បានឃើញកាលពី ៥ ឬ ៣ ឆ្នាំមុន ហើយភាពតានតឹងនៅឧបទ្វីបកូរ៉េ នឹងមិនងាយដោះស្រាយនោះទេ ដោយសារអាមេរិក។

លោកក៏បានទះកំផ្លៀង កូរ៉េខាងត្បូងផងដែរថា ជាមនុស្សលាក់ពុត និងមាន“ ស្តង់ដារទ្វេ” សម្រាប់បន្តបង្កើនសមត្ថភាពយោធាហើយកូរ៉េខាងជើងនឹងឆ្លើយតបដោយ“ សកម្មភាពខ្លាំង” ប្រសិនបើទីក្រុងសេអ៊ូល បន្តរំលោភសិទ្ធិរបស់យើង ក្នុងការការពារខ្លួន” ។

 មេដឹកនាំកូរ៉េខាងជើង បានអំពាវនាវឱ្យបង្កើនសមត្ថភាពយោធារបស់ប្រទេស ដើម្បីប្រឆាំងនឹងកងកម្លាំងអរិភាព ប៉ុន្តែបានកត់សម្គាល់ថា ការបង្កើនកម្លាំងយោធារបស់ខ្លួនមិនមានបំណងសំដៅលើ ប្រទេសកូរ៉េខាងត្បូងនោះទេ ហើយ“ ប្រវត្តិសាស្ត្រដ៏រន្ធត់” នៃជម្លោះក្នុងចំណោមប្រជាជន ដូចគ្នាមិនគួរកើតឡើង ម្តងទៀតនោះទេ”។

លោកគីម ជុងអ៊ុន បានបន្ថែមថា“ សត្រូវរបស់យើង គឺសង្រ្គាមមិនមែនជាប្រទេស ឬកងកម្លាំងជាក់លាក់ដូចកូរ៉េខាងត្បូង និងអាមេរិកនោះទេ” នេះបើយោងតាមការ ចុះផ្សាយរបស់អីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

របាយការណ៍បានឲ្យដឹងថា ការតាំងពិព័រណ៍នេះបានបង្ហាញសព្វាវុធ និងឧបករណ៍គ្រប់ប្រភេទ ដែលត្រូវបានអភិវឌ្ឍ និងផលិតក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ដើម្បីបង្ហាញពីសមត្ថភាពការពារ ដ៏ខ្លាំងក្លារបស់កូរ៉េខាងជើង៕

ដោយ ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top