ព័ត៌មានជាតិ

លោក ឥន សុផល ៖ កិច្ចព្រមព្រៀង ទីក្រុងប៉ារីស គឺជាពស់សកស្រការ!

ភ្នំពេញ៖ លោក ឥន សុផល អ្នកស្រាវជ្រាវ និងតាមដានភូមិសាស្រ្តនយោបាយ បានលើកឡើងថា កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ២៣ តុលា ១៩៩១ គឺជាពស់សកស្រការ។

ការលើកឡើងបែបនេះ ស្របពេលដែល ប្រធានបទមួយនេះ កំពុងត្រូវបានមជ្ឈដ្ឋានអ្នកនយោបាយ ក្នុងនិងក្រៅប្រទេស រួមទាំងអ្នកវិភាគមួយចំនួន បានយកមកវែកញែកផ្សេងៗគ្នា ។

នៅលើគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ លោក ឥន សុផល បានចែករំលែកចំណេះដឹងតាម ZOOM ជូនថ្នាក់ដឹកនាំ ស.ស.យ.ក ខេត្តកំពង់ចាម ប្រមាណជិត១០០នាក់ នូវប្រធានបទស្តីពីកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ២៣ តុលា ១៩៩១។

ក្នុងនោះរួមមាន៖

១.កិច្ចព្រមព្រៀងអន្តរជាតិ ពុំមែនជាច្បាប់អន្តរជាតិ ដែលមានឥទ្ធិពលទៅលើរដ្ឋ ឯករាជ្យមួយរហូតនោះទេ ។ ជាក់ស្តែងសន្ធិសញ្ញា បញ្ចប់សង្គ្រាម លោកលើទី២ របស់ជប៉ុន ដែលមិនអនុញ្ញាតឱ្យជប៉ុន បង្កើតកងទ័ព, មិនអនុញ្ញាតឱ្យជប៉ុនមានឧស្សាហកម្មយោធា និងផលិតសព្វាវុធ។ ធាតុផ្សំទាំងនេះត្រូវបានបញ្ចូល ទៅក្នុងរដ្ឋធម្មនុញ្ញ របស់ជប៉ុនអស់ទៅហើយ។

ផ្ទាំងពាណិជ្ជកម្ម

២.មាត្រ២៣នៃកិច្ចព្រមព្រៀងទីក្រុងប៉ារី ភ្ជាប់នឹង annex 5 បានតម្រូវឱ្យរដ្ឋធម្មនុញ្ញថ្មីរបស់កម្ពុជា ក្រោយពីបោះឆ្នោត ដែលរៀបចំដោយ UN ត្រូវបញ្ចូលធាតុផ្សំសំខាន់ៗ ទាំងអស់ ដូចជាគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងរាជានិយមអាស្រ័យ ធម្មនុញ្ញមិនអាចធ្វើវិសោធនកម្មបាន, ការគោរពសិទ្ធិមនុស្ស, ការទទួលយកតំណាង ពិសេសរបស់អង្គការសហប្រជាជាតិ…។ ដូច្នេះកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ប្រៀបដូចជាពស់សកស្រការ គឺពស់ពិតប្រាកដបានចូលទៅក្នុងរដ្ឋធម្មនុញ្ញថ្មីកម្ពុជា ចំណែកកិច្ចព្រមព្រៀងប្រៀបដូចជាសំណកពស់ គឺលែងមានឥទ្ធិពល អ្វីទៀតហើយ។

៣.នៅផ្នែក១មាត្រា១ បានបញ្ជាក់ច្បាស់ថា វត្ថុបំណង នៃកិច្ចព្រមព្រៀងនេះ ដំណាក់កាលអន្តរកាល ត្រូវចាប់ផ្តើមពីពេលដែលកិច្ចព្រមព្រៀង នេះចូលជាធរមាន ហើយត្រូវបញ្ចប់ នៅពេលដែលសភាធម្មនុញ្ញ ដែលបានជាប់ឆ្នោត តាមរយៈការបោះឆ្នោតដោយសេរី និងត្រឹមត្រូវដែលរៀបចំនិង បញ្ជាក់ដោយអង្គការ សហប្រជាជាតិ បានអនុម័តរដ្ឋធម្មនុញ្ញ រួចបានក្លាយខ្លួនទៅជាសភានីតិបញ្ញត្តិ ដែលបន្ទាប់មករដ្ឋាភិបាលថ្មី ត្រូវបានបង្កើតឡើង គឺសុពលភាពនៃកិច្ចព្រមព្រៀង ទីក្រុងប៉ារីស២៣ តុលា ១៩៩១ ត្រូវបានបញ្ចប់ ។

៤.ចំពោះចំណុច (ឃ) បានបញ្ជាក់ថា ត្រូវបញ្ចប់សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយណា ដែលមិនសមស្រប (ធ្វើឱ្យប៉ះពាល់) ទៅនឹងអធិបតេយ្យភាព, ឯករាជ្យ, បូរណភាពដែនដី និងភាពមិនអាចរំលោភបាន នៃដែនដីអព្យាក្រឹត្យ និងឯករាជ្យភាពរបស់ខ្លួន។ មានន័យថា “បើប៉ះពាល់ត្រូវរំលាយឬបញ្ចប់ តែបើមិនប៉ះពាល់ ពុំចាំបាច់បញ្ចប់នោះទេ! ”

៥.អ្វីដែលយើងរំលឹកនិងអបអរនេះ ក៏ដោយសារតែកិច្ចព្រមព្រៀង ទីក្រុងប៉ារីសនេះហើយ ទើបធ្វើឱ្យកម្ពុជាមានរដ្ឋធម្មនុញ្ញថ្មី,មានឯករាជ្យភាព, សន្តិភាព, ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឈដូចបច្ចុប្បន្ននេះ ៕

To Top
×