ព័ត៌មានជាតិ

ប្រមុខដឹកនាំអាស៊ាន -កូរ៉េ អនុម័តឯកសារ នៃសេចក្តីប្រកាស ប្រជុំអាស៊ាន-កូរ៉េ លើក ទី២២

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ បានបន្តអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េ លើកទី២២។

ក្នុងកិច្ចប្រជុំនេះ ប្រមុខដឹកនាំអាស៊ាន-កូរ៉េបានអនុម័តទៅលើឯកសារមួយ នៃសេចក្តីប្រកាសប្រជុំអាស៊ាន សាធារណរដ្ឋកូរ៉េ លើកទី២២ ស្ដីពី ការជំរុញកិច្ចសហប្រតិបត្តិការ អាស៊ាន-សាធារណរដ្ឋកូរ៉េ ហើយបានអនុម័ត ទៅលើរបាយការណ៍ ៖

ទី១-របាយការណ៍វឌ្ឍនភាព ស្ដីពីការអនុវត្តផែនការសកម្មភាព អាស៊ាន-សាធារណរដ្ឋកូរ៉េ ដើម្បីអនុវត្តសេចក្តីប្រកាសរួម ស្ដីពីភាពជាដៃគូរយុទ្ធសាស្ត្រ ដើម្បីវិបុលភាព សន្តិភាពឆ្នាំ២០២១-២០២៥។

ទី២-របាយការណ៍អនុវត្ត ស្ដីពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីអាស៊ាន-សាធារណរដ្ឋកូរ៉េ។

ទី៣-របាយការណ៍វឌ្ឍនភាពស្ដីពី គម្រោងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ាន-សាធារណរដ្ឋកូរ៉េ។

ផ្ទាំងពាណិជ្ជកម្ម

នៅក្នុងកិច្ចប្រជុំនេះ ជារួមប្រមុខរដ្ឋាភិបាលអាស៊ាន និងកូរ៉េតំលៃខ្ពស់ ចំពោះភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការ រវាងភាគីទាំងសងខាង ថ្វីត្បិតមានឥទ្ធិពលពីកូវីដ១៩ក្តី ប៉ុន្តែសាធារណរដ្ឋកូរ៉េ នៅតែជាដៃគូវិនិយោគ សំខាន់ៗសម្រាប់អាស៊ាន។ ក្នុងឆ្នាំ២០២០កន្លងទៅនេះ កូរ៉េនៅតែជាដៃ គូពាណិជ្ជកម្មធំលំដាប់ទី៤ នៅអាស៊ាន ជាប្រភពវិនិយោគទី៥នៅអាស៊ានផងដែរ ។ ដៃគូរទាំងពីរនឹងខិតខំជំរុញធ្វើយ៉ាងណា ជំរុញសេដ្ឋកិច្ចក៏ដូចជាការវិនិយោគ លើវិស័យពាណិជ្ជកម្មនេះឲ្យមានការរីកលូតលាស់ បន្ថែមទៀត ជាពិសេស ជំរុញការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃ គូយុទ្ធសាស្ត្រជ្រុងជ្រោយ នៃតំបន់នេះ។ ទន្ទឹមនឹងនេះក៏ជំរុញបន្ត បង្កើនកិច្ចសហប្រតិបត្តិការទីផ្សារសេរី រវាងអាស៊ាននិងកូរ៉េផងដែរ។

នៅថ្ងៃនេះផងដែរ កម្ពុជានិងកូរ៉េ ក៏បានចុះហត្ថលេខាទ្វេភាគី លើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីកម្ពុជានិងកូរ៉េផងដែរ ។ លើសពីនេះទៅទៀតអាស៊ាន ក៏បានថ្លែងអំណរគុណដល់សាធារណរដ្ឋកូរ៉េ ដែលបានចូលរួមយ៉ាង សកម្មក្នុងការជួយផ្ដល់នូវ វ៉ាក់សាំងកូវីដ១៩ ក្នុងនោះកូរ៉េនៅតែបន្តគាំទ្រ ដល់ការកសាងសង្គមអាស៊ាន ជាពិសេសការតភ្ជាប់អាស៊ាន រួមទាំងការកាត់បន្ថយ គម្លាតនៃអាស៊ាន ជាពិសេសក្នុងការអនុវត្ត ផែនការមេការតភ្ជាប់ក្នុងឆ្នាំ ២០២៥ ខាងមុខនេះជាដើម ។

លើសពីនេះទៅទៀត ប្រមុខរដ្ឋាភិបាល អាស៊ាន និងកូរ៉េ ក៏បានស្វាគមន៍ក្នុងការបង្កើត យន្តការថ្មីកម្រិតថ្នាក់រដ្ឋមន្ត្រី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ទៅលើវិស័យនៃការគ្រប់គ្រង គ្រោះមហន្តរាយ រវាងប្រទេសទាំងសងខាង ។

កូរ៉េក៏នៅតែបន្តគាំទ្រ តួនាទីស្នូលរបស់អាស៊ាន ហើយនឹងការឯកភាព របស់អាស៊ានក្នុង យន្តការតំបន់ ដែលបង្កើតដោយអាស៊ាននេះ ។ លើសពីនេះទៅទៀត កូរ៉េក៏បានគូរបញ្ជាក់ផងដែរថា ខ្លួននឹងជំរុញសេដ្ឋកិច្ចឌីជីថល និងបៃតង ហើយក៏បានផ្លាស់ប្ដូរមតិយោបល់គ្នាអំពីបញ្ហាតំបន់ ដែលមានការយកចិត្តទុក ដាក់លើគ្នាទៅវិញ ទៅមកផងដែរ ៕

To Top
×