នយោបាយ

កម្ពុជា ស្នើមេដឹកនាំ អាស៊ានពន្លឿន ដាក់បញ្ជូលទីម័រឡេស្ដេ ជាសមាជិកថ្មី របស់អាស៊ាន

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើមេដឹកនាំអាស៊ាន ពន្លឿនការសម្រេចចិត្ត ក្នុងការទទួលយក ប្រទេសទីម័រឡេសេ្ដ ជាសមាជិកថ្មីរបស់អាស៊ាន ដើម្បីពង្រីកសក្តានុពល អាស៊ានកាន់តែធំជាងមុន។

ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៨ និង៣៩ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២១ តាមប្រព័ន្ធវីដេអូ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា កម្ពុជាគាំទ្រយ៉ាងពេញទំហឹង ចំពោះការដាក់បញ្ចូល ទីម័រឡេស្តេ ជាសមាជិកពេញ សិទ្ធិរបស់អាស៊ាន។

សម្ដេចតេជោ បានបញ្ជាក់ថា « ខ្ញុំមានកង្វល់ថា នៅពេលណា មួយនៅក្នុង ក្របខ័ណ្ឌ នៃការប្រជែងខាងភូមិសាស្រ្ត នយោបាយ ហើយប្រសិនបើអាស៊ាន នៅបន្តទុកទីម័រឡេស្តេ ឱ្យនៅដោយឡែក នេះជាបញ្ហា ដែលយើង គួរព្រួយបារម្ភ ដែលអាចទីម័រឡេស្តេ និងឈានឆ្ពោះ ទៅរកទីកន្លែង ដែលអាចពឹងពាក់ បានក្រៅពីអាស៊ាន ។ ដូច្នេះសូមស្នើ ឱ្យពន្លឿន នៃការ សម្រេចចិត្តខាងនយោបាយ របស់យើងក្នុង ការទទួលយក ទីម័រឡេស្តេ សម្រាប់ការចូល រួមនៅក្នុងក្របខ័ណ្ឌអាស៊ាន របស់យើង» ។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេចតេជោ បានបន្ដថា ចំណុចនេះ កម្ពុជាអំពាវនាវ ដល់សមាជិកអាស៊ានដទៃទៀត មេត្តាយោគយល់ដល់កិច្ច ខិតខំប្រឹងប្រែងរបស់ ទីម័រឡេស្តេ ដែលខិតខំតាំងពីច្រើនឆ្នាំ ណាស់មកហើយ ។

សម្តេចតេជោ បានបញ្ជាក់ទៀត ថា ទីម័រឡេស្តេ បានត្រៀមខ្លួន សម្រាប់ការចូលជា សមាជិកអាស៊ាន តាមរយៈការបើក ស្ថានទូត នៅតាមបណ្តា ប្រទេសនានា ក្នុងពេលដែលអាស៊ាន របស់យើងមិនសូវ អើពើជាមួយនឹងការខិតខំប្រឹង ប្រែងរបស់ទីម័រឡេស្តេ៕

To Top
×