កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានប្រារព្វខួបអនុស្សាវរីយ៍ លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២១ ដោយមានការចូលរួមពី លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងថ្នាក់ដឹកនាំក្នុងខេត្ត ព្រម ទាំងកងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការគ្រប់ស្ថាប័ន សរុបប្រមាណជាង ២០០នាក់។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ពេលនេះយើងទាំងអស់គ្នា ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ៦៨ នៃទិវាបុណ្យ
ឯករាជ្យជាតិ៩-វិច្ឆិកា និងទិវាកំណើត កងយោធពលខេមរភូមិន្ទ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ក្រោមព្រះរាជបូជនីយកិច្ចដឹក នាំកម្លាំងប្រដាប់អាវុធ ក្នុងព្រះរាជបេសកកម្មដ៏ឧត្តុង្គឧត្តមព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ ខ្ពង់ខ្ពស់ ក្នុងការទាមទារឯករាជ្យ ពីអាណានិគមនិយម បារាំងនាឆ្នាំ ១៩៥៣។
លោកអភិបាលខេត្ត បានថ្លែងបន្តថា ខ្ញុំសូមគោរព ដឹងគុណ និងចងចាំជានិច្ចនូវពលិកម្មដ៏ឧត្តុង្គឧត្តមរបស់វីរៈយុទ្ធជន វីរៈយុទ្ធនារី ដ៏អង់អាចក្លាហាន របស់កម្ពុជា ដែលបានពលីជីវិតដើម្បី ជាតិ សាសនា និងព្រះមហាក្សត្រ និងសូមសំដែងនូវការគោរពដឹងគុណ ជូនចំពោះនាយ ទាហាន ពលទាហាន នៃកងយោធពលខេមរភូមិន្ទ ដែលបានគាំទ្រយ៉ាងពេញ ទំហឹង ចំពោះគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិត របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ នៅក្នុងបរិការណ៍នៃជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរីករាលដាល ពេញពិភពលោកយើងនេះ ដោយឡែកនៅព្រះរាជាណាចក្រកម្ពុជាយើង ក៏បានឆ្លងរីករាលនៃជំងឺកូវីដ-១៩ ពាសពេញ ប្រទេសយើង ដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចប្រជាជន ទោះបីមានផលប៉ះពាល់យ៉ាងនេះក្តី ប៉ុន្តែនៅប្រទេសកម្ពុជាយើង មានមេដឹកនាំដ៏ឈ្លាសវៃ តែងតែបានដាក់ចេញ នូវវិធានការ ដើម្បីទប់ស្កាត់ នៃការឆ្លងរីករាលនៃជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ក្នុងការ កាត់បន្ថយការឆ្លង រីករាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេស ។
ទស្សនៈវិជ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា គឺប្រែក្លាយការ គំរាមកំហែងពីជំងឺកូវីដ-១៩ ទៅជាឱកាសសម្រាប់ការកែទម្រង់ នៅក្នុងប្រទេសលើគ្រប់វិស័យ។ ផ្ទុយទៅវិញគោលដៅ របស់រាជរដ្ឋាភិបាលកម្ពុជា គឺបង្កើនភាពប្រកួត ប្រជែងរបស់កម្ពុជា តាមរយៈការបង្ក ភាពងាយស្រួល និងការបង្កើតបរិយាកាស អំណោយផលដល់ការធ្វើធុរកិច្ច និងការវិនិយោគ នៅក្នុងប្រទេសកម្ពុជាយើង ៕
ជំងឺកូវីដ-១៩ បាននាំមកនូវផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុសាធារណៈ ជាពិសេស
ចំណូលរដ្ឋ។ ការបាត់បង់ចំណូលបានទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញយន្តការថ្មីៗដើម្បីកៀរគរធនធានហិរញ្ញវត្ថុដែលអាចយកមកប្រើប្រាស់ក្នុងការអភិវឌ្ឍនាពេលអនាគត។ ដើម្បីសម្រេចបានគោលដៅនេះ រាជរដ្ឋាភិបាលកម្ពុជាចាប់ដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជន គឺជាយន្តការស្នូលមួយ មិនអាចខ្វះបានដែលនឹងជួយសម្រួលដោះស្រាយការលំបាកផ្នែកហិរញ្ញវត្ថុទាំងនៅក្នុងអំឡុងពេល និងក្រោយវិបត្តិនេះ ៕