ព័ត៌មានជាតិ

អ្នកឧកញ៉ា លី សាម៉េត តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន និងលោក ដួង តារា ចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ៥០គ្រួសារ ដែលមានអតីតសមាជិកគណបក្សប្រឆាំងជាង១០០គ្រួសារ នៅស្រុកកំពង់សៀម

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២១ អ្នកឧកញ៉ា លី សាម៉េត តំណាងដ៏ខ្ពង់ ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោអមដំណើរដោយ លោក កែវ អូម៉ាលីស ប្រតិភូរដ្ឋាភិបាលទទួល បន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ ដោយ មានការទទួលសា្វគមន៍យ៉ាងកក់ក្តៅពីលោក ឡា ដា អភិបាលនៃគណៈអភិបាល ស្រុកកំពង់សៀម រួមទាំងសមាជិកសមាជិកា និងកងកម្លាំងទាំងបីបានចុះមកសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន ២៥០ គ្រួសារនៅក្នុងភូមិស្យា ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយក្នុងនោះក៏មានប្រជា ពលរដ្ឋជាង ១០០ គ្រួសារដែលជាអតីតសមាជិក គណបក្សសង្គ្រោះជាតិផងដែរ។

នៅក្នុងឱកាសនោះផងដែរអ្នកឧកញ៉ា លីសាម៉េត បានមានប្រសាសន៍សំណេះសំណាលថា លោកពិតជាសប្បាយចិត្តខ្លាំងណាស់នៅពេលបានចុះមកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅទីនេះ ហើយកាន់ តែសប្បាយចិត្តនៅពេលដែលឃើញសមា ជិកសមាជិការបស់គណបក្សសង្គ្រោះជាតិដែលភ្ញាក់រលឹកចូលមករួមរស់ និងដើរ តាមមាគ៌ារបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ។ ហើយគណបក្ស ប្រជាជនកម្ពុជាបើកទ្វារចំហ ស្វាគមន៍ជានិច្ចមិនថាបងប្អូនមកពីគណបក្សណានោះទេ ឲ្យតែមានបំណងរួមរស់ ចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាដើម្បីកសាងជាតិ គណបក្ស ប្រជាជនកម្ពុជា នឹងគាំទ្រ ១០០% ។ ហើយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំរបស់គណ បក្សប្រជាជនកម្ពុជាតែងតែទុកបងប្អូនប្រជាពលរដ្ឋជាប្រជាពលរដ្ឋរបស់លោកទាំងអស់មិនថាមកពីគណបក្សនយោ បាយណានោះទេ ហើយសូមឱ្យបងប្អូនប្រជាពលរដ្ឋទុកចិត្តមកលើគណបក្ស ប្រជាជនកម្ពុជា។

ផ្ទាំងពាណិជ្ជកម្ម

លោក ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីនិងជាជំនួយការផ្ទាល់សម្ដេចតេជោ បានមានប្រសាសន៍សំ ណេះសំណាលក្នុងឱកាសនោះផងដែរថាឯកឧត្តមសប្បាយរីករាយខ្លាំងណាស់ដែលមានឱកាសបានមកជួបបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិស្យា ឃុំអំពិលស្រុកកំពង់សៀម ខេត្តកំពង់ចាមនេះ និងកាន់តែរីករាយទៀតនោះនៅពេលដែលឃើញប្រទេសកម្ពុជាមានការរីកចម្រើន ហើយស្មារតីរបស់គណបក្សប្រជាជនកម្ពុជា ចង់ឃើញប្រជាជនមានការរួបរួម រួមរស់ សាមគ្គី រឹងមាំជាមួយគ្នាក្រោមការដឹកនាំដ៏ឧត្តុងឧត្តមរបស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ហើយឯកឧត្តមក៏បានមានប្រសាសន៍ផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋផងដែរថាឯកឧត្តមពិតជាសប្បាយចិត្តនៅពេលបានជួយដោះស្រាយបញ្ហាផ្សេងៗក្រៅប្រព័ន្ធតុលាការជូនបងប្អូនប្រជាពលរដ្ឋ ហើយបើសិនជាបងប្អូនប្រជាពលរដ្ឋមានបញ្ហាផ្សេងៗ ដើម្បីឲ្យលោកជួយដោះស្រាយសូមបងប្អូនធ្វើការទំនាក់ទំនងទៅលោក ដោយលោកពេញចិត្តនឹងជួយដោះស្រាយជូន ។

នាចុងនៃកម្មវិធីព្រឹកនេះផងដែរប្រជាពល រដ្ឋទាំង២៥០ គ្រួសារក៏បានទទួលនូវអំ ណោយក្នុងម្នាក់ៗទទួលបាន អង្គរចំនួន ២០គីឡូក្រាម ត្រីខ០១យួរ ទឹកសុទ្ធ ០១យួរ មី០១កេស ទឹកស៊ីអ៊ីវ០១យួរ និងថវិកាចំនួន៤ម៉ឺនរៀលផងដែរ ៕

To Top