ព័ត៌មានជាតិ

ក្ដីស្រម៉ៃ ពលរដ្ឋភូមិព្រៃស្នួល ទទួលបានដូចបំណង ក្រោយមេអគ្គិសនីកម្ពុជា ត្រៀ មរៀបចំបណ្ដាញថ្មីជូន

ភ្នំពេញ៖ ក្ដីស្រម៉ៃ របស់ប្រជាពលរដ្ឋ ភូមិព្រៃស្នួល ក្នុងការទទួលបានអគ្គិសនីប្រើប្រាស់ ប្រចាំថ្ងៃទៅតាមតម្រូវការ និងសមស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញ ផ្លូវ ភ្លើង ទឹក ជូនប្រជាពលរដ្ឋតាមភូមិ ឃុំ ត្រូវបានលោក កែវ រតនៈ ប្រតិភូ រាជ រដ្ឋាភិបាល ទទួល បន្ទុក អគ្គនាយក អគ្គិសនី កម្ពុជា បញ្ជួនក្រុមការងារ ចុះសិក្សាផ្ទាល់និងសន្យារៀបចំប្រព័ន្ធថ្មី ដើម្បីបន្ថែមថាមពល ទៅតាមតម្រូវការចង់បាន។

សូមរំលឹកថា ភូមិព្រៃស្នួល ត្រូវបានផ្លាស់ប្ដូរមុខមាត់ថ្មី ក្រោមការឧបត្ថមផ្ទាល់ពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈការស្ថាបនាផ្លូវ និងបំពាក់អំពូលសូឡា បំភ្លឺផ្លូវ ដើម្បីសម្រួលដល់ការដំណើររបស់ប្រជាពលរដ្ឋ និងប្រែក្លាយពីតំបន់ធ្លាប់តែស្ងប់ស្ងាត់ ទៅជាតំបន់ទេសចរណ៍ ថ្មីមួយ ដែលនៅមិនឆ្ងាយពី ភ្នំជីសូរ។

តាមរយៈលោក សយ សុភាព ប្រជាពលរដ្ឋរស់នៅភូមិព្រៃស្នួល បានអរគុណ លោក កែវ រតនៈ ដែល បានបញ្ជូន ក្រុមការងារ EDC ដឹកនាំដោយ លោក ផាន់ កុសល ប្រធាន EDC ខេត្តតាកែវ មកជួប អ្នកភូមិព្រៃស្នួល ដែលសុំឱ្យជួយបានអគ្គសនី ប្រើប្រាស់ខ្លាំងគ្រប់គ្រាន់ ខៈណៈសព្វថ្ងៃសូម្បីដាំបាយ ទឹក មិនបានផងដែលខុសពីគោលការណ៏។ នេះមកពីសេវាករខ្វះការយកចិត្តទុកដាក់។

លោក សយ សុភាព បន្តថា ឥឡូវ លោក ផាន់ កុសល បានប្រាប់ អ្នកភូមិថា អ្នកភូមិព្រៃស្នួល នឹងមានអគ្គសនីប្រើប្រាស់គ្រប់គ្រាន់លែងខ្វះដូចមុនហើយ ថែមទាំងរៀបចំបណ្តាញ ឱ្យមានរបៀបរៀបរយទៀត៕

សូមបញ្ចាក់ថា ភូមិព្រៃស្នួល ស្ថិតក្នុងឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ធ្លាប់បានរៀបចំកម្មពិធី បុណ្យអុំទូក បណ្ដែតប្រទីត អកអំបុក សំពះព្រះខែ ដោយទទួលបានការគាំទ្រពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ហើយនិងគ្រោងរៀបចំ កម្មពីធីបុណ្យ ចូលឆ្នាំសកល ៣១ ធ្នូ នាពេលខាងមុខ ក្នុងនោះនឹងមានការប្រគុំតន្រ្តី (អកកាដង់) ចាប់ពីម៉ោង៦រសៀល រហូតដល់ម៉ោង១២យប់ រួមទាំងមានការបាញ់កាំជ្រួញផងដែរ៕

To Top