ព័ត៌មានជាតិ

កម្ពុជា-ADB ចុះហត្ថលេខា លើកញ្ចប់ហិរញ្ញប្បទាន ៣៣២លានដុល្លារ បង្កើនការងើបឡើងវិញ នៃសេដ្ឋកិច្ច

ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Anthony Gill នាយកស្តីទីប្រចាំប្រទេសកម្ពុជា នៃធនាគារអភិវឌ្ឍន៍អាស៊ី នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ បានចុះហត្ថលេខាលើកញ្ចប់ហិរញ្ញប្បទាន ៣៣២,0៥ លានដុល្លារ ដើម្បីគាំទ្រដល់ការឆ្លើយតបរបស់កម្ពុជានឹងជំងឺកូវីដ១៩ អភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ កសាងហេដ្ឋារចនាសម្ព័ន្ធ ទីក្រុង និងជួយកែលម្អបណ្តាញផ្លូវ។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ADB នាថ្ងៃទី៨ ធ្នូ បានបញ្ជាក់ថា កញ្ចប់ហិរញ្ញប្បទាន រួមមាន ៖ សម្រាប់គម្រោងសន្តិសុខសុខភាពមហា អនុតំបន់មេគង្គ (GMS) ចំនួន ៣0 លានដុល្លារ, គម្រោងវិនិយោគទីក្រុងដែលអាចរស់នៅបាន១៨0 លានដុល្លារ, គម្រោងកែលម្អបណ្តាញផ្លូវថ្នល់ (ដំណាក់កាលទី២) ៨២,0៥ លានដុល្លារ និងកម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន៤0លានដុល្លារ ៕

To Top