ព័ត៌មានជាតិ

សម្តេចតេជោ ៖ ដោយសារចោទអ៊ីរ៉ាក់ មានអាវុធប្រល័យលោក ទើបអ៊ីរ៉ាក់ខ្ទេចខ្ទី ស្លាប់ប្រជាជន និងប្រទេស (Video)

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ដោយសារតែចោទប្រទេសអ៊ីរ៉ាក់មានអាវុធប្រល័យលោក ទើបធ្វើឲ្យប្រទេសនេះខ្ទេចខី្ទ ហើយស្លាប់ជីវិតប្រជាជន និងប្រទេសធ្លាក់ចូលគ្រោះមហន្តរាយ។

សម្តេចតេជោបានមានប្រសាសន៍ ក្នុងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សណ្ឋាគារ «ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ» នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ថា សន្តិភាពបានរកដោយលំបាក ដូច្នេះត្រូវតែពង្រឹងសន្តិភាពឲ្យបាន ទោះបីស្ថិតក្នុងតម្លៃណាក៏ដោយ។

សម្តេចតេជោបន្តថា «សន្តិភាពបានផ្តល់ឲ្យយើងនូវឱកាសមាស ឱកាសពេជ្រដល់យើង បើសិនគ្មាន សន្តិភាពទេ សួរថា តើយើងអភិវឌ្ឍន៍បែបណាទៅ? ។ ក្រៅពីកម្ពុជា សូមក្រឡេកមើលប្រទេសលីប៊ី ប្រទេសស៊េរី ប្រទេសអ៊ីរ៉ាក់ ។ សូមក្រឡេកមើលទៅ ដើម្បីជីវិតរបស់លោក សាដាំហ៊ូសេនមួយ តើត្រូវបំផ្លាញប្រជាជនអ៊ីរ៉ាក់អស់ប៉ុន្មាន? ចោទអ៊ីរ៉ាក់មានអាវុធប្រល័យលោកនាំកងទ័ពទៅអ៊ីរ៉ាក់ តើស្លាប់ប្រជាជនអ៊ីរ៉ាក់អស់បានប៉ុន្មាន? សម្លាប់លោក សាដាំ ហ៊ូសេន បានហើយ តើឯណាទៅអាវុធរបស់សាដាំហ៊ូសេន? នៅលីប៊ី លោកទៅវៃកាដាហ្វី តើមានការអភិវឌ្ឍទេ ហើយប្រជាជនទទួលបានអ្វី ហើយមានទេសចរណ៍ទេ? នៅប្រទេសស៊េរី តើការខូចខាអត់ទំហំប៉ុន្មាន?”។

ជាមួយគ្នានោះដែរ សម្តេចតេជោ ក៏បានលើកឡើងថា ដើម្បីរក្សាសន្តិភាព កម្ពុជាបានបញ្ជូនកំលាំងមួកខៀវទៅអាហ្វ្រិកកណ្តាល លីប៊ី ស៊ូដង់ ម៉ាលី ស៊ូដង់ខាងត្បូង និងលីបង់។

សម្តេចថា «យើងយល់ច្បាស់ពីបញ្ហានេះ សន្តិភាពត្រូវតែពង្រឹងមិនអាចឲ្យមានអនុភាពប្រតិកិរិយាណាទោះបីអាសេរពិសយ៉ាងណាមកបំផ្លាញបានទេ»៕

To Top