ហាណូយ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ថាប្រទេសវៀតណាមបានរុញច្រាន ផែនការមួយដើម្បី បើកកោះរមណីយដ្ឋាន Phu Quoc ឡើងវិញដល់អ្នកទេសចរបរទេស រហូតដល់ខែវិច្ឆិកាបន្ទាប់ពី ខកខានមិនបានសម្រេចគោលដៅ សម្រាប់ការចាក់ថ្នាំបង្ការរោគ ដល់ប្រជាជនដោយសារតែការ ផ្គត់ផ្គង់វ៉ាក់សាំងមិនគ្រប់គ្រាន់។ ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ ដែលបច្ចុប្បន្នត្រូវបានបិទមិនឲ្យ អ្នកទស្សនាមក...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានផ្ញើសារពិសេស នៅព្រឹកថ្ងៃ២៥ កញ្ញាទៅជនរួមជាតិ សូមការយោគយល់ចំពោះ ការសម្រេចផ្អាក ពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ។ ក្នុងឱកាសផ្ញើសារនេះ សម្តេចសង្កត់ធ្ងន់ថា “រក្សាជីវិតបាន មិនខ្វះពេលធ្វើ បុណ្យនោះឡើយ” ។ សម្តេចមានប្រសាសន៍ ថា “វ៉ាក់សាំងតែមួយមុខ គឺមិនគ្រប់គ្រាន់ទេ...
ភ្នំពេញ៖ កម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៨១៦នាក់ទៀត ជាសះស្បើយចំនួន៥៥៤នាក់ និងស្លាប់ ចំនួន២១នាក់។ ក្នុងនោះករណីឆ្លងសហគមន៍ចំនួន៧០២នាក់ និងអ្នកដំណើរពីបរទេស ចំនួន១១៤នាក់។ គិតត្រឹមព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន១០៨ ២៥៧នាក់ អ្នកជាសះស្បើយចំនួន ១០០ ១៨២នាក់ និហអ្នកស្លាប់ចំនួន២ ២១៨នាក់៕
ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រី្ត អនុប្រធានទី១ នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ និងមន្ត្រីពាក់ព័ន្ធ បានចុះពិនិត្យមើលស្ថានភាពទឹក ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ខណៈដែលជំនន់ទឹកភ្លៀង គួបផ្សំនឹងទឹកជំនន់ ធ្លាក់មកពីប្រទេសថៃ ដែលបានធ្វើឱ្យខេត្តបន្ទាយមានជ័យ ពិសេសក្រុង-ស្រុក តាមបន្ទាត់ព្រំដែន ប្រឈមនឹងទឹកជំនន់ ក្នុងនោះស្រុកមង្គលបូរី...
ក្រុងព្រះសីហនុ៖ ព្រះគ្រូចៅអធិការវត្ត ព្រះសង្ឃ គណកម្មការអាចារ្យវត្ត ឥន្ទញាណ ក្រុងព្រះសីហនុ ថ្លែងអរគុណចំពោះ លោកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី ហេង គឹមជី ដែលបានចូលបច្ច័យ ប្រាក់ដុល្លាចំនួន៥០០ដុល្លានិងប្រាក់រៀលចំនួន៥០០ ០០០រៀល សម្រាប់ជួយទ្រទ្រង់ចង្ហាន់ព្រះសង្ឃនៅវត្តឥន្ទញ្ញាណ ជាងមួយរយអង្គ ក្នុងរដូវបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌឆ្នាំ២០២១នេះ ដែលបច្ចុប្បន្នវត្តឥន្ទញ្ញាណបានផ្អាកការប្រារព្ធពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌតាមការណែនាំរបស់ក្រសួងធម្មការនិងសាសនា ការពារជំងឺកូវីដ១៩ ដែលជាការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មានកម្ពុជា-ចិនបានផ្ដល់ទស្សនៈទាន ចំនួន៦ចំណុច ដល់ក្រុមស្ថាបនិកនៃចលនាពលរដ្ឋ ដើម្បីប្រជាធិបតេយ្យ ដែលមានលោក ម៉ែន ណាត ជាប្រធានក្រុមប្រឹក្សាភិបាល លោក គឹម សុខ ជាអនុប្រធានក្រុមប្រឹក្សាភិបាល លោក ទូច វិបុល ជាប្រធានប្រតិបត្តិ និងលោក អ៊ាបសេង ជាអនុប្រធានប្រតិបត្តិ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ លោក សយ សុភាព បានលើកឡើងយ៉ាងដូច្នេះថា « តើនេះជាឈាមថ្មី សម្រាប់អនាគត ក្លាយជាអ្នកនយោបាយ?»។ ទស្សនៈទាន ចំនួន៦ចំណុច ដែលលោក សយ សុភាព ចូលរួមផ្តល់រួមមាន៖ ១-អស់លោកយល់ច្បាស់ណាស់ពីភូមិសាស្ត្រនយោបាយក្នុងតំបន់ និង មហាអំណាចដែលបានបែងចែកប្លុកត្រួតត្រា។ ២-អស់លោកចាប់ពីពេលនេះតទៅសុំជួយចែករំលែកការយល់ដឹងពីភូមិសាស្ត្រនយោបាយឱ្យខ្មែរដឹងផង។ ៣- ប្តូរយុទ្ធសាស្ត្រពីការវាយប្រហារខ្លះមកជាផ្តល់វិភាគទាននៃការយល់ដឹងសម្រាប់ឱ្យរៀមច្បងអ្នកនយោបាយបច្ចុប្បន្នទទួលយកគំនិតមកពិចារណា(លោក សេង សារី ជាឧទាហរណ៏)។ ចុងក្រោយខ្មែរអាចរកច្រកអង្គុយនិយាយគ្នាដូចពីមុន(វប្បធម៌ សន្ទនា)។ ៤- កុំយកលំនាំតាម អ្នកនយោបាយខ្លះដែល បរទេសនិយមហួសហេតុ មិនព្រមបត់បែន និង សម្របជាមួយមហាអំណាចដែលកំពុងរះថ្មីដើម្បីផលប្រយោជន៏ជាតិ។ ៥- គួរកុំប្រើពាក្សអន្ទាក់បំណុល។ ខ្ញុំតែងតែគោរព និង ស្តាប់អស់លោកស្ទើរគ្រប់ពេល ទោះ ខុសឬត្រូវ។ ៦- សុំយកព្រះរាជតំរិះព្រះមហាក្សត្រជ័យវរ័្មនទី២ និង ៧ ជាគំរូ៕
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា ត្រូវបានគេរាយការណ៍ថា នឹងបង់ប្រាក់ប្រមាណជិត ៧ម៉ឺនដុល្លារ សហរដ្ឋអាមេរិក ក្នុង១ខែ ដល់ក្រុមហ៊ុន Qorvis Communications ។ សេចក្តីរាយការណ៍ ពីបរទេសបានឱ្យដឹងថា លោកឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក លោក ជុំ សុន្ទរី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុននោះ កាលពីថ្ងៃទី ១៥...
ភ្នំពេញ ៖ ក្រោយពីមានការផ្សព្វផ្សាយថា មានជនជាតិថៃមួយក្រុមនៅខេត្តព្រះសីហនុស្វែងរកការអន្តរាគមន៍ ក្រោយជាប់ឃុំបង្ខំឲ្យធ្វើការល្បែងអនឡាញ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុ បានថ្លែងតបថា ករណីនេះមិនមែនជាការចាប់បង្ខាំងមនុស្សទេ។ បើតាមការបំភ្លឺរបស់លោកស្នងការខេត្តព្រះសីហនុ នាថ្ងៃ២៤ កញ្ញានេះក្នុងបណ្តាញសង្គមហ្វេសប៊ុក បានឲ្យដឹងថា កាលពីថ្ងៃ៤ កញ្ញា នគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបានធ្វើការស្រាវជ្រាវ រកឃើញជនជាតិថៃចំនួន៣៦នាក់ (ស្រី១០នាក់) ដែលមេខ្យល់នាំឆ្លងដែនដោយខុសច្បាប់...
ភ្នំពេញ ៖ លោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើអភិបាលខេត្តបាត់ដំបង និងបន្ទាយមានជ័យ ត្រូវគ្រប់គ្រងដីចំណីផ្លូវ៦០ម៉ែត្រ នៅផ្លូវជាតិលេខ៥ ព្រោះរដ្ឋ ទិញពីប្រជាពលរដ្ឋទុកសម្រាប់បម្រើឲ្យប្រយោជន៍សាធារណៈ។ ក្នុងពិធីប្រគល់-ទទួល កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីបាត់ដំបង ដល់សិរីសោភ័ណ នៃគម្រោងធ្វើឲ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ)...
ភ្នំពេញ ៖ ក្នុងទិវាអបអរសាទខួប២៨ឆ្នាំ(២៤ កញ្ញា ១៩៩៣-២៤ កញ្ញា ២០២១) នៃការប្រកាសរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃ២៣ កញ្ញានេះ លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិបានស្នើឲ្យរួមគ្នាការពាររដ្ឋធម្មនុញ្ញ និងមិនត្រូវរំលោភបំពានឡើយ ដោយត្រូវជម្រុះចេញនូវអំពើហិង្សា បង្កការឈឺចាប់ និងការជេរប្រមាថគ្នានៅក្នុងសង្គម ។ បច្ចុប្បន្នឃើញថា អតីតមន្រ្តីគណបក្សសង្រ្គោះជាតិដែលមាននិន្នការទៅរកលោក សម...