ព័ត៌មានជាតិ

Breaking News: កម្ពុជា នឹងបង់ ប្រាក់ចំនួន ៧ ម៉ឺនដុល្លារ ក្នុងមួយ ខែ ដល់ក្រុម​ហ៊ុនអាមេរិក សម្រាប់​ ជំរុញ​ទំនាក់ទំនង កម្ពុជា អាមេរិក

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា ត្រូវបានគេរាយការណ៍ថា នឹងបង់ប្រាក់ប្រមាណជិត ៧ម៉ឺនដុល្លារ សហរដ្ឋអាមេរិក ក្នុង១ខែ ដល់ក្រុមហ៊ុន Qorvis Communications ។

សេចក្តីរាយការណ៍ ពីបរទេសបានឱ្យដឹងថា លោកឯកអគ្គរាជទូតកម្ពុជា ប្រចាំ​សហរដ្ឋអាមេរិក លោក ជុំ សុន្ទរី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ ជាមួយក្រុមហ៊ុននោះ កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២១។

ជុំវិញបញ្ហានេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានទាក់ទងសុំការបំភ្លឺបន្ថែមពី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង ប៉ុន្តែលោកមិនទាន់តប នៅល្ងាចថ្ងៃសុក្រ ទី២៤ ខែកញ្ញានេះ ។

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top