ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២នេះ រកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុង ចំនួន៤៤នាក់ ក្នុងនោះករណីនាំចូលចំនួន២៨នាក់ និងឆ្លងក្នុងសហគមន៍១៦នាក់, អ្នកជំងឺជាសះស្បើយចំនួន១៥នាក់។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១២១,០០០នាក់, អ្នកជាសះស្បើយសរុបចំនួន១១៧,១៩៥នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់ ៕