ព័ត៌មានជាតិ

មនុស្សម្នាក់ស្លាប់ និងរបួស ២នាក់ ក្នុងហេតុការណ៍ឆេះផ្ទះពលរដ្ឋ នៅបុរីសម្បតិ្តមាស ក្នុងភូមិបឹងសាឡាង

ភ្នំពេញ៖ អគ្គិភ័យលេបត្របាក់ផ្ទះ របស់ប្រជាពលរដ្ឋ ៣ខ្នង បណ្តាលឲ្យស្លាប់មនុស្សម្នាក់ និងរបួស ២នាក់ទៀត កាលពីវេលាម៉ោង ៣និង៤៥នាទីទៀបភ្លឺ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នៅចំណុចបុរីសម្បតិ្តវមាស ផ្ទះលេខ១សេ ភូមិបឹងសាឡាង ក្រុម១ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថាម្ចាស់ទីតាំងឈ្មោះ ភុក ប៉ាវ ភេទ ប្រុស អាយុ ៦៣ ឆាំ្ន ជាមន្រី្តក្រសួងអប់រំ យុវជន និងកីឡា ។

មុនដំបូងឆេះផ្ទះអស់ចំនួន ១ខ្នងអស់ទាំងស្រុង ហើយបន្តឆេះរាលដល់ផ្ទះចំនួន២ខ្នង នឹងឆេះរថយន្តអស់ចំនួន ១គ្រឿងផងដែរ ក្នុងនោះមនុស្សស្លាប់ម្នាក់ ពេលបញ្ជូនដល់មន្ទីរពេទ្យ និង២នាក់ រងរបួសស្រាល ៕

To Top