ព័ត៌មានជាតិ

ឃុំខ្លួនកូនប្រុស អកត្តញ្ញូម្នាក់ ពាក់ព័ន្ធអំពើហិង្សា វាយធ្វើបាប និងចាប់ដុតឪពុកបង្កើត ដូចដុតសត្វ បណ្តាលអោយរងរបួសធ្ងន់

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តខេត្តពោធិ៍សាត់ កាលពីរសៀល ថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២២ បានបង្គាប់ឲ្យឃុំខ្លួន បុរសត្រូវចោទម្នាក់ នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរងចាំ ចាត់ការ តាមនីតិវិធីច្បាប់ ជាប់ពាក់ព័ន្ធនឹង អំពើហិង្សាមានស្ថានទម្ងន់ទោស ដោយវាយធ្វើបាប ឪពុកខ្លូនឯង រួចចាប់ឪពុក ដាក់លើគំនរសម្រាម និង យកដែកកេះដុតទាំងរស់ ដូចដុតសត្វត្រី និង បណ្តាលអោយរងគ្រោះ ត្រូវរងរបួសធ្ងន់ ប្រព្រឹត្ត នៅភូមិស្វាយជ្រុំ ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

យោងតាមដីការបស់តុលាការ បានឲ្យដឹងថា កូនប្រុសអកត្តញ្ញូ រូបនេះ ( ជនត្រូវចោទ) មានឈ្មោះ ហ៊ុ ហាត ភេទប្រុស អាយុ ៣០ឆ្នាំ ។ ចំណែកឯជនរងគ្រោះមាន ឈ្មោះ ខំ ហ៊ា អាយុ ៦៧ឆ្នាំ។ អ្នកទាំង២នាក់នេះ គឺ ត្រូវជាឪពុក និង កូនបង្កើត នឹងគ្នា និងមាន ទីលំនៅ នៅភូមិស្វាយជ្រុំ ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់។

ជនត្រូវចោទ ឈ្មោះ ហ៊ុ ហាត ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ«ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» តាមបញ្ញាតិ មាត្រា២១៨ នៃ ក្រមព្រហ្មទណ្ឌ ។

ជនត្រូវចោទ អាចប្រឈមនឹងការជាប់គុក ចន្លោះ ពី ២ទៅ ៥ ឆ្នាំ ប្រសិនបើ តុលាការរកឃើញពិរុទ្ធភាព។

ជនត្រូវចោទ ឈ្មោះ ហ៊ុ ហាត ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២២ នៅភូមិស្វាយជ្រុំ ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់៕

ដោយ គា លីហ្សា

To Top