ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានកែសម្រួលផ្ទៃដីទំហំ ៣,៤៤៨ហិកតា ៧៧អា ចេញពីតំបន់៣ បញ្ចូលមកតំបន់២ នៃតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ដ្រខេត្តពោធិ៍សាត់ និងប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់ និងអាស្រ័យផល។
យោងតាមសេចក្ដីសម្រេចរបស់ រាជរដ្ឋាភិបាល នាថ្ងៃទី២៧ ឧសភា បានបញ្ជាក់ថា «កែសម្រួលផ្ទៃដីទំហំ ៣ ៤៤៨ ហិកតា ៧៧ អា ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ចេញពីតំបន់៣ នៃបឹងទន្លេសាប ដែលកំណត់ដោយអនុក្រឹត្យលេខ ១៩៧ អនក្រ.បក់ ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ បញ្ចូលមកតំបន់២ តាមប្រព័ន្ធកូអរដោណេ Project UTM Zone 48N Datum WGS 1984 ដូចមានផែនទីបង្ហាញទីតាំងដី និងតារាងនិយាមកាភ្ជាប់ជាឧបសម្ព័ន្ធទី១, ទី២ និងទី៣ នៃអនុក្រឹត្យនេះ និងប្រគល់ជូនប្រជាពលរដ្ឋចំនួន ១,៦៥៨គ្រួសារ ប្រើប្រាស់ និងអាស្រ័យផល»៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
