ព័ត៌មានជាតិ

ប្រេសិតពិសេស ប្រធានអាស៊ាន ជួបនាយឧត្តមសេនីយ៍ មីន អោងឡាំង ដើម្បីផ្លាស់ប្តូរយោបល់ ពីស្ថានភាពនយោបាយ និងមនុស្សធម៌នៅមីយ៉ាន់ម៉ា

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រេសិតពិសេស របស់ប្រធានអាស៊ាន ស្ដីពីមីយ៉ាន់ម៉ា អមដំណើរដោយលោក ឯកផាប់ ផាន់ថាវង្ស អគ្គលេខាធិការរងអាស៊ាន ទទួលបន្ទុកសហគមន៍សង្គម-វប្បធម៌អាស៊ាន កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ បានចូលជួបសម្តែងការគួរសម ជាមួយនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC)។

ក្នុងជំនួបនោះភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់ពីការអនុវត្ត កិច្ចព្រមព្រៀងជាឯកច្ឆន្ន ប្រាំចំណុចរបស់អាស៊ាន និងស្ថានភាពនយោបាយ និងមនុស្សធម៌នៅមីយ៉ាន់ម៉ា ៕

To Top