ព័ត៌មានជាតិ

តុលាការផ្តន្ទាទោស បុរសម្នាក់ ដាក់គុក៧ឆ្នាំ ពាក់ព័ន្ធនឹងការវាយសម្លាប់ បុរសរងគ្រោះម្នាក់ ក្នុងជម្លោះពាក្យសម្តី

ភ្នំពេញ: សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ បានប្រកាសសាលក្រម និងបានសម្រេចផ្តន្ទាទោស បុរសជាប់ចោទម្នាក់ ដាក់គុកកំណត់៧ឆ្នាំ ពាក់ព័ន្ធនឹងអំពើហិង្សា ដោយបានប្រើដំបង វាយសំពង ទៅលើបុរសរងគ្រោះម្នាក់ ដែលជាភាគីជម្លោះ ខណៈស្រវឹងស្រា និងបណ្តាលអោយជនរងគ្រោះស្លាប់ បន្ទាប់ពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសារតែរបួសធ្ងន់ធ្ងន់ពេក។

អំពីហិង្សានេះ បានកើតឡើងកាលពីថ្ងៃទី១៤ ខែមករា​ ២០២២ នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

លោកចៅក្រមជំនុំជម្រះ ទិត សុទ្ធី បូរ៉ាឆាត បានថ្លែងអោយដឹងថា ជនជាប់ចោទរូ បនេះ មានឈ្មោះ ហៀន ស៊ុនហុង ភេទ ប្រុស អាយុ ៣០ ឆ្នាំ មុខរបរមុខចាប់ខ្លួន ជាកម្មករសំណង់ មានទីលំនៅ សង្កាត់កំបូល ខណ្ឌកំបូល។

ផ្ទាំងពាណិជ្ជកម្ម

ជនជាប់ចោទត្រូវតាមជាប់ចោទពីបទ: ហិង្សាមានស្ថានទម្ងន់ទោស ដោយសារមរណៈភាព នៃ ជនរងគ្រោះ តាមបញ្ញត្តិមាត្រា ២២៤ នៃ ក្រមព្រហ្មទណ្ឌ និង ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១៨ ខែ មករា ឆ្នាំ ២០២២ បន្ទាប់ពីគាត់វាយជនរងគ្រោះ បណ្តាលឲ្យស្លាប់ ដោយរបួសធ្ងន់ធន់ ៕

ដោយ: លីហ្សា

To Top