ព័ត៌មានជាតិ

បុរសជាអង្គរក្ស យាមផ្ទះវីឡាម្នាក់ ត្រូវបាន ខ្មាន់កាំភ្លើងបាញ់រះជាច្រើនគ្រាប់ បណ្ដាលឲ្យស្លាប់ នៅប៉ុស្ដិ៍យាមខាងមុខផ្ទះ នៅខណ្ឌបឹងកេងកង

ភ្នំពេញ៖ បុរសជាអង្គរក្សយាមផ្ទះវីឡា ម្នាក់ ត្រូវបានខ្មាន់កាំភ្លើង មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូមកបាញ់រះជាច្រើនគ្រាប់ ខណៈ ជនរងគ្រោះ កំពុងតែអង្គុយយាម បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅប៉ុស្ដិ៍យាមខាងមុខផ្ទះ ។

បន្ទាប់ពី បាញ់ប្រហារទៅលើ ជនរងគ្រោះ ជនដៃដល់ បានជិះម៉ូតូ ខ្លួនដោយសុវត្ថិភាព។

ករណីឃាតកម្មនេះ កើតឡើង នៅវេលាម៉ោង២រសៀល ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២នេះ ស្ថិតនៅក្នុងផ្ទះវីឡាមួយកន្លែង តាមបណ្ដោយផ្លូវ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ផ្ទាំងពាណិជ្ជកម្ម

រហូតមកទល់ពេលនេះ សមត្ថកិច្ចនគរបាលជំនាញ មិនបានទាន់ដឹង មូលហេតុ នៃ ការបាញ់ សម្លាប់ ជនររងគ្រោះ នៅឡើយនោះទេ។ ឥឡូវនេះ សមត្ថកិច្ចនគរបាលជំនាញ កំពុងតែ ធ្វើកោសល្យវិច្ច័យទៅ លើសាកសព នៃ ជនរងគ្រោះ និង ស្រាវជ្រាវបន្ដទៀត៕

ដោយៈ លីហ្សា

To Top