ព័ត៌មានជាតិ

ពិព័រណ៍ “ស្នាដៃគំនូរគ្រប់សម័យកាល នៃប្រទេសចិន ” ប្រារព្ធធ្វើនៅក្រុងប៉េកាំង

ថ្ងៃទី ២៩ ខែកញ្ញា ពិព័រណ៍ “ ស្នាដៃគំនូរគ្រប់សម័យកាលនៃប្រទេសចិន ” បានប្រារព្ធធ្វើនៅសារមន្ទីរជាតិនៅក្រុងប៉េកាំង ។ ពិព័រណ៍នេះបានដាក់បង្ហាញស្នាដៃគំនូរល្បីៗ តាមវិធីជាច្រើន ដូចជារូបថត អក្សរ វីដេអូនិង New Mediaជាដើម ដែលបានបង្ហាញឯកសារសំណៅសម្រាប់បោះពុម្ពនៃស្នាដៃគំនូរគ្រប់សម័យកាលចំនួនជាង ១៧០០សម្រាប់ នេះជាលើកទីមួយហើយបានប្រមូលផ្តុំនូវស្នាដៃគំនូរដ៏មានតម្លៃរបស់ប្រទេសចិន ដែលបានរក្សាទុកក្នុងស្រុកនិងត្រូវបាត់បង់ទៅបរទេស ហើយក៏ជាការបង្ហាញប្រកបដោយភាពរស់រវើកនៃដំណើររីកចម្រើននៃប្រវត្តិសាស្ត្រវិចិត្រសិល្បៈរបស់ប្រទេសចិនផងដែរ ៕

វិទ្យុមិត្តភាពកម្ពុជាចិន

To Top