ព័ត៌មានជាតិ

ក្នុងឱកាសបុណ្យជាតិចិន សូមនិយាយអំពីគោលដៅតស៊ូសតវត្សរ៍ទីពីររបស់ប្រជាជនចិន

ថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ជាបុណ្យជាតិរបស់ប្រទេសចិន ក្រោយពីឈប់សម្រាកអបអរសាទរបុណ្យជាតិឆ្នាំនេះ ប្រជាជនចិននឹងទទួលសមាជទូទាំងប្រទេសលើកទី២០ នៃបក្សកុម្មុយនីស្តចិនដែលជាបក្សកាន់អំណាចរបស់ប្រទេសចិន។ ហេតុអ្វីប្រជាជនចិនទន្ទឹងរង់ចាំការបើកធ្វើសមាជបក្សលើកទី២០? ពីព្រោះសមាជនេះនឹងរៀបចំយុទ្ធសាស្ត្រនិងវិធានការសំខាន់ៗ ដើម្បីសម្រេចគោលដៅតស៊ូសតវត្សរ៍ទីពីរ របស់ប្រជាជនចិន(ពោលគឺ ដល់ពាក់កណ្តាលសតវត្សរ៍ទី២១ ប្រទេសចិននឹងកសាងក្លាយជាប្រទេសសង្គមនិយមខ្លាំងបែបទំនើបកម្មដ៏សម្បូរបែប មានលក្ខណៈប្រជាធិបតេយ្យ អរិយធម៌ សុខដុមរមនា និងស្រស់ស្អាត) ។
ប្រទេសជាច្រើនកំពុងឆ្ពោះទៅមុខតាមមាគ៌ាទំនើបកម្ម។

ទំនើបកម្មរបស់ប្រទេសផ្សេងៗគ្នាគឺមានលក្ខណៈពិសេសរៀងៗខ្លួន។ទំនើបកម្មបែបផែនប្រទេសចិនមិនគ្រាន់តែផ្តល់ផលប្រយោជន៍ដល់ប្រជាជនចិនតែប៉ុណ្ណោះទេ ក៏នឹងនាំមកនូវផលប្រយោជន៍ដល់ប្រជាជនទូទាំងសកលលោកផងដែរ។

ទី១ បានផ្តល់ផលប្រយោជន៍ក្នុងការកាត់បន្ថយភាពក្រីក្រសកល។ រយៈពេល៤០ឆ្នាំកន្លងមក បើតាមស្តង់ដារក្រីក្រខ្លាំងដែលកំណត់ដោយធនាគារពិភពលោក ចំនួនប្រជាជនក្រីក្រនៅប្រទេសចិនបានត្រូវកាត់បន្ថយ៨០០លាននាក់ ដែលស្មើនឹង៧៥%នៃចំនួនប្រជាជនសរុបលើពិភពលោកដែលបានចេញផុតពីភាពក្រីក្រក្នុងអំឡុងពេលដូចគ្នា។ ទី២ បានផ្តល់ផលប្រយោជន៍ដល់ការបន្ធូរវិបត្តិស្បៀងអាហារពិភពលោក។ ប្រទេសចិនជាប្រទេសផលិតស្បៀងអាហារធំបំផុតលើលោក ទំហំដីស្រែនៅចិនមិនដល់ ៩ % នៃទំហំដីស្រែពិភពលោកទេ ប៉ុន្តែបានផលិតស្បៀងអាហារចំនួនប្រហែល ២៥ % នៃពិភពលោក ដែលបានដោះស្រាយបញ្ហាហូបចុករបស់ប្រជាជនចំនួន២០%នៃពិភពលោក។ ព្រមជាមួយនេះ ប្រទេសចិនបានលើកឡើងគំនិតផ្តួចផ្តើមអំពីកិច្ចសហប្រតិបត្តិការសន្តិសុខស្បៀងអាហារអន្តរជាតិ ការផ្គត់ផ្គង់ជំនួយមនុស្សធម៌ ចែករំលែកបច្ចេកវិទ្យាជាមួយប្រទេសកំពុងអភិវឌ្ឍជាដើម ដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការរក្សាសន្តិភាពស្បៀងអាហារនៃពិភពលោក។

ទំនើបកម្មបែបផែនប្រទេសចិនមានលក្ខណៈពិសេសមួយទៀតនោះគឺ “វិបុលភាពរួម”។ ប្រទេសចិននឹងបើកទូលាយក្នុងកម្រិតកាន់តែខ្ពស់ ដើម្បីចែករំលែកឱកាសទីផ្សារកាន់តែច្រើនដល់ពិភពលោក។ ទោះជារងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ១៩ក្តី សហគ្រាសបរទេសជាច្រើនទាំងអាមេរិក អឺរ៉ុប ជប៉ុនជាដើម ទទួលចំណេញនៅប្រទេសចិនច្រើនពីកម្រិតជាមធ្យមនៅទីផ្សារសកល ។ ហើយរដ្ឋាភិបាលចិនបានអនុវត្ត«ច្បាប់វិនិយោគបរទេស» ដើម្បីគាំពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ពាណិជ្ជករបរទេស។

ដំណើរការទំនើបកម្មបែបចិននឹងផ្តល់ផលប្រយោជន៍ផ្នែកអេកូឡូស៊ីដល់ពិភពលោកទៀតផង។ ដើម្បីពង្រឹងការកាពារជីវចម្រុះ ប្រទេសចិនបានបង្កើតឧទ្យានជាតិមួយចំនួន ដែលមានទំហំលើសពី២៣ ម៉ឺនគីឡូម៉ែត្រការ៉េ។ ដើម្បីការពារនិងកែលម្អបរិស្ថានថែមមួយកម្រិតទៀត ប្រទេសចិនបានខិតខំកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់និងជំរុញការអភិវឌ្ឍថាមពលដែលអាចកកើតឡើងវិញ។ ការកសាងទំនើបកម្មបែបផែនចិនមិនមែនជាការដោះដូរការបផ្លិចបំផ្លាញបរិស្ថាននិងថាមពលនៃភពផែនដីនោះទេ ផ្ទុយទៅវិញគឺជាទំនើបកម្មដែលមនុស្សជាតិនិងធម្មជាតិអភិវឌ្ឍដោយចុះសម្រុងគ្នា រួមគ្នាជាមួយបណ្តាប្រទេស ដើម្បីកសាងពិភពលោកឱ្យស្អាតស្អំល្អបវរ។ លើសពីនេះទៀត ក៏នឹងផ្តល់ផលប្រយោជន៍ពហុវិស័យដូចជាបច្ចេកវិទ្យាខ្ពស់ ការផ្លាស់ប្តូរធនធានមនុស្សជាដើម។

ផលប្រយោជន៍ដូចពោលខាងលើនេះ សុទ្ធតែឈរលើផលប្រយោជន៍សំខាន់មួយទៀតដែលប្រទេសចិនបានផ្តល់ជូនឱ្យសកលលោក នោះគឺ “ផលប្រយោជន៍សន្តិភាព”។ សង្ឃឹមថាអ្នកទាំងអស់គ្នាគិតពិចារណាលើប្រទេសចិនទំនើបដែលមិនធ្លាប់ធ្វើអាណានិគម មិនដែលឈ្លានពាន មិនដែលបង្ករសង្គ្រាម សង្ឃឹមយ៉ាងស្មោះដល់ភពផែនដីអភិវឌ្ឍរីកចម្រើនដោយសន្តិភាពនិងស្ថិរភាពជាប្រទេសយ៉ាងមេច?
ជឿជាក់ថា សមាជបក្សកុម្មុយនីស្តចិនលើកទី២០ដែលជិតនឹងបើកធ្វើនៅថ្ងៃទី១៦ខែតុលាខាងមុខនេះ នឹងធ្វើឲ្យអ្នកទាំងឡាយមើលឃើញដល់ភាពស្មោះត្រង់របស់ប្រទេសចិនថែមទៀត! ៕ វិទ្យុមិត្តភាពកម្ពុជាចិន

To Top