ព័ត៌មានជាតិ

ក្រុមហ៊ុន ប៉េង ហួត គ្រុប បរិច្ចាគទឹកប្រាក់ ១១ម៉ឺនដុល្លារ ដើម្បីផ្តល់អាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ ដល់សិស្សថ្នាក់ទី ១២ ចំនួន ៥០នាក់ មកពីអង្គការ មូលនិធិកុមារកម្ពុជា (ស៊ីស៊ីអេហ្វ)

ភ្នំពេញ ៖ ក្រុមហ៊ុន ប៉េង ហួត គ្រុប នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ មានចិត្តសប្បុរស បានបរិច្ចាគថវិកា ចំនួន ១១០,០០០ដុល្លារអាមេរិក ដើម្បីជួយឧបត្ថម្ភថ្លៃ សិក្សាថ្នាក់បរិញ្ញាបត្រ ដល់សិស្សថ្នាក់ទី១២ ចំនួន៥០នាក់ នៅសាលានីសិន គ្រីប អាខេឌឺមី ដែលជាវិទ្យាល័យ របស់អង្គការមូលនិធិកុមារកម្ពុជា ដែលផ្ដោតសំខាន់ ទៅលើមុខវិជ្ជា STEM មានទីតាំងស្ថិតនៅក្នុងតំបន់ស្ទឹងមានជ័យ ។

នេះគឺជាចំនួនទឹកប្រាក់ ដ៏ច្រើន និងដំបូងបំផុត របស់ក្រុមហ៊ុនក្នុងស្រុក ដែលបានបរិច្ចាគដល់អង្គការមូលនិធិកុមារកម្ពុជា (ស៊ីស៊ីអេហ្វ) ដែលជាអង្គការធ្វើការជាមួយកុមារក្រីក្រ និងគ្រួសាររបស់កុមារក្នុងតំបន់ស្ទឹងមានជ័យ តាំងពីឆ្នាំ ២០០៤។

អាហារូបករណ៍នេះ សម្រាប់សិស្សស៊ីស៊ីអេហ្វ ដែលនឹងជាប់ការប្រឡងថ្នាក់ជាតិ មធ្យម សិក្សាទុតិយភូមិ ថ្នាក់ទី ១២ ខាងមុខនេះ ដើម្បីបានបន្តការសិក្សា នៅសាកលវិទ្យាល័យ និងរ៉ាប់រងលើថ្លៃសិក្សា រហូតដល់បញ្ចប់ថ្នាក់បរិញ្ញាបត្ររបស់ ពួកគេ ។

សិស្សានុសិស្សចំនួន ៥០ នាក់មកពីស៊ីស៊ីអេហ្វ នឹងចូលរួមការប្រឡងថ្នាក់ជាតិ មធ្យមសិក្សាទុតិយភូមិ ថ្នាក់ទី ១២ នាខែធ្នូខាងមុខនេះ។

ជំនួយសប្បុរសនេះ បានបង្ហាញពីការប្តេជ្ញាចិត្ត របស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ក្នុងការជួយ ដល់សិស្សក្រីក្របំផុត នៅកម្ពុជា ។ អាហារូបករណ៍ ដែលក្រុមហ៊ុនបានផ្តល់នឹងធានា បានថាសិស្សានុសិស្សទាំងនេះ នឹងអាចលុបបំបាត់ វដ្ត នៃភាពក្រីក្ររបស់ពួកគេ និងក្រុមគ្រួសារជារៀងរហូត។

“ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ក្រុមហ៊ុន ប៉េង ហួត គ្រុប សម្រាប់ការជួយគាំទ្រ ដល់សិស្សរបស់ យើងដើម្បីបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រ ។ វដ្តនៃភាពក្រីក្រ របស់កុមារទាំងនេះ នឹងត្រូវបានលុបបំបាត់ នៅពេល ដែលពួកគេបញ្ចប់ការសិក្សា ពីសកលវិទ្យាល័យ ។ ខ្ញុំមានសេចក្តីរំភើប ជាពន់ពេកដែលបានឃើញ សហគមន៍ក្នងស្រុកបង្ហាញការគាំទ្រដ៏ធំធេងបែបនេះ” ។

លោក ស្កុត នីសិន ស្ថាបនិក និងនាយកប្រតិបត្តិ អង្គការមូលនិធិកុមារកម្ពុជា ស៊ីស៊ីអេហ្វ ជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក ដែលមានទីតាំង នៅក្នុងតំបន់ស្ទឹងមានជ័យ បានផ្លាស់ប្តូរជីវិត របស់កុមារដែលខ្វះខាត និង ងាយរងគ្រោះបំផុត រស់នៅក្នុងសហគមន៍ ដែលក្រីក្របំផុតក្នុងប្រទេសកម្ពុជា តាមរយៈការអប់រំប្រកបដោយគុណភាពខ្ពស់ ការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងកម្មវិធីជំនួយគាំទ្រ ដោយផ្ទាល់ជាច្រើនទៀត ។

ក្រុមហ៊ុន ប៉េង ហួត គ្រុប បានជួយគាំទ្រដល់ ស៊ីស៊ីអេហ្វចាប់តាំងពីឆ្នាំ ២០២១។

ផ្ទាំងពាណិជ្ជកម្ម

កាលពីខែធ្នូកន្លងទៅ ក្រុមការងារ របស់ក្រុមហ៊ុនបានបរិច្ចាគអាហារ សម្ភារៈអនាម័យ និងសម្ភារៈសិក្សាដល់ គ្រួសារដែលរងផលប៉ះពាល់ ដោយជំងឺរាតត្បាតកូវីដ-១៩ ចំនួន ២៥០ គ្រួសារ ដែលជាគ្រួសារស្ថិតនៅក្រោមការជួយគាំពារ ពីស៊ីស៊ីអេហ្វ។

“ការផ្តល់អាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រដល់ប្អូនៗ សិស្សានុសិស្ស របស់អង្គការមូលនិធិកុមារកម្ពុជា គឺជាការចូលរួមក្នុងវិស័យអប់រំ ដែលជាសរស្ដុំទីពីរក្នុងកិច្ចការ សង្គមរបស់ក្រុមហ៊ុន ហើយយើងសង្ឃឹមថា ប្អូនៗនឹងខិតខំប្រឹងប្រែងរៀនសូត្រ ឱ្យក្លាយជាទំពាំងស្នងឬស្សី ដើម្បីជួយខ្លួនឯង គ្រួសារ និងតបស្នងដល់សង្គមយើងវិញ ។”

“ការគាំទ្រនិងរួមចំណែកចក្នុវិស័យអប់រំ គឺជាទំនួលខុសត្រូវរបស់មនុស្សគ្រប់គ្នា ដើម្បីកសាងសង្គមប្រកបដោយវឌ្ឍនភាព ។” លោកស្រី ហុង ដានី អគ្គនាយិកា ក្រុមហ៊ុន ប៉េង ហួត គ្រុប ការបន្តការសិក្សា នៅសាកលវិទ្យាល័យ គឺជាឱកាសក្នុងការផ្លាស់ប្តូរជីវិត សម្រាប់សិស្សស៊ីស៊ីអេហ្វ ដែលបានជម្នះឧបសគ្គជាច្រើន ដើម្បីបានទៅសាលា និងបន្តការសិក្សា ដើម្បីសម្រេចបានសក្តានុពលរបស់ពួកគេ ។

បូ ស្រីណែត ជាសិស្សស៊ីស៊ីអេហ្វ ធ្លាប់ដើររើសសំរាមដើម្បីចិញ្ចឹមជីវិត ។ ពេលនេះនាងសង្ឃឹមថា នាងនឹងអាចបន្តការសិក្សានៅសាកលវិទ្យាល័យ តាមរយៈជំនួយរបស់អាហារូបករណ៍ ប៉េង ហួត ។

“ដំណើរការរៀនសូត្រ ពីថ្នាក់ទី១ ដល់ទី១២ មិនមែនជារឿង ដ៏ងាយស្រួលនោះទេ តែដោយសារពាក្យមួយម៉ាត់ថា គោលដៅ ទើបធ្វើឲ្យយើងរុញច្រាន ខ្លួនឯង ឲ្យទៅមុខបន្តទៀត ។ ការអប់រំបានផ្លាស់ប្តូរនាងខ្ញុំ ពីក្មេងស្រីរើសសម្រាមម្នាក់ ទៅជាក្មេងស្រីដែលមានចំណេះដឹង សមត្ថភាព មានភាពក្លាហាន និងមានឆន្ទៈយ៉ាងមុះម៉ុតក្នុងការឆ្ពោះ ទៅរកគោលដៅនៅថ្ងៃខាងមុខ។”

“ខ្ញុំសូមថ្លែងអំណរគុណ និងការដឹងគុណដល់ក្រុមហ៊ុន ប៉េង ហ៊ួត គ្រុប ក្រោមកិច្ចសហការជា មួយអង្គការមូលនិធិកុមារកម្ពុជា ដែលធ្វើឲ្យក្តីស្រមៃនាងខ្ញុំ និងសិស្សានុសិស្សជាច្រើននាក់ទៀត ក្លាយជាការពិត ។” បូ ស្រីណែត សិស្សថ្នាក់ទី១២ អង្គការមូលនិធិកុមារកម្ពុជា

ក្រុមហ៊ុន ប៉េង ហួត គ្រុប និង ស៊ីស៊ីអេហ្វ មានមោទនភាពដែលបានធ្វើការរួមគ្នា ដើម្បីផ្ដល់ការអប់រំថ្ថ្នាក់បរិញ្ញាបត្រ ទៅដល់សិស្សដ៏អស្ចារ្យទាំងនេះ។ បន្ទាប់ពីបានធំធាត់ជាមួយភាពក្រីក្រខ្លាំងនៅក្នុងកុមារភាព អនាគតរបស់អ្នកដឹកនាំវ័យក្មេងទាំងនេះត្រូវបានធានា ដោយសារទឹកចិត្តសប្បុរសរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ៕

To Top