ព័ត៌មានជាតិ

ឯកឧត្តម កែវ រតនៈ សូមក្រាបបង្គំទូលថ្វាយព្រះពរ សម្តេច ព្រះមហាក្យត្រី នរោត្តម មុនីនាថ សីហនុ និង ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ក្នុងឱកាសចូលឆ្នាំសកល ២០២៣

ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីទទួលបន្ទុកជាអគ្គនាយកអគ្គីសនីកម្ពុជា ព្រមទាំងបុគ្គលិកនិយោជិកទាំងអស់ សូមក្រាបបង្គំទូលថ្វាយព្រះព សូមព្រះបារមី ព្រះមហាស្វេតច្ឆត្រ និង វត្ថុស័ក្តិសិទ្ធក្នុងលោក ព្រមទាំងព្រះបារមី នៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត ព្រះមហាក្សត្រីយានីគ្រប់ព្រះអង្គប្រោសប្រទានពរជ័យ សិរីមង្គលថ្វាយ សម្តេច ព្រះមហាក្យត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសចូលឆ្នាំសកល ឆ្នាំថ្មី ២០២៣ សូម ព្រះអង្គ ព្រះករុណា ទ្រង់ប្រកបដោយ ព្រះបរមសុខ គ្រប់ប្រការ និងប្រកប ដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុ យឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ កូនចៅ ចៅទួតរបស់ព្រះអង្គជារៀងរហូតតទៅ កុំបីឃ្លៀងឃ្លាតឡើយ៕

To Top