ព័ត៌មានជាតិ

ឯកឧត្តម ឃួង ស្រេង គោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចូលឆ្នាំសកល ២០២៣

ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងលោកជំទាវ , ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកជំទាវសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកនិងទេវតាឆ្នាំថ្មី ប្រោសប្រទានពរជ័យសិរីមង្គល ជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសចូលឆ្នាំសកល ឆ្នាំថ្មី២០២៣។

សូមសម្តេចតេជោស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលបាន នូវសុខភាពល្អបរិបូរណ៍កម្លាំងខ្លាំងក្លាបញ្ញាឈ្លាសវៃ អាយុយឺនយូរដើម្បីដឹកនាំកសាងនិងអភិវឌ្ឍន៍មាតុភូមិកម្ពុជាឲ្យកាន់តែរីកចម្រើនថ្កុំថ្កើងថែមទៀត។

សូមសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុតត្រាបុត្រត្រីនិងចៅៗជាទីស្រឡាញ់ជួបតែសុភមង្គលវិបុលសុខ និងបានសម្រេចប្រកបនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

To Top