កំពង់ចាម ៖ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ ខេត្តកំពង់ចាមទទួលបានភ្ញៀវទេសចរ សរុបចំនួន ១,៨៣៨,៨១១នាក់ ក្នុងនោះអន្តរជាតិមានចំនួន ៦៧៦នាក់។ នេះបើតាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ខេត្តកំពង់ចាម។
ចំពោះបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ គឺមិនមានបញ្ហាអ្វីកើតឡើងធំដុំនោះទេ រយៈពេល៣ថ្ងៃនេះ។
ជាមួយគ្នានេះដែរ សង្ក្រាន្តក្រុងកំពង់ចាមថ្ងៃទី ៣ នារសៀលថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៣ នេះ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងថ្នាក់ដឹកនាំខេត្ត ជាច្រើននាក់ទៀត បានចូលរួមកម្សាន្តសប្បាយរីករាយ ក្នុងពិធីស្រង់ព្រះ ជាមួយប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅបរិវេណមុខសាលាខេត្តកំពង់ចាម ។
សូមបញ្ជាក់ផងដែរថា ពិធីសប្បាយរីករាយ ដែលថ្នាក់ដឹកនាំខេត្តចូលរួម ជាមួយប្រជាពលរដ្ឋ នៅមុខសាលាខេត្តកំពង់ចាម មានដូចជា វិធីស្រង់ព្រះ , លាបម្សៅ , បាញ់ទឹក , និងពិធីរាំកំសាន្តផងដែរ ៕