ព័ត៌មានជាតិ

សម្តេចតេជោ ដឹកនាំគណៈប្រតិភូ​ ចេញពីក្រុង Labuan Bajo ឆ្ពោះមកភ្នំពេញវិញ

ភ្នំពេញ ៖ បន្ទាប់ពីបានបញ្ចប់ កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤២ នៅក្រុង Labuan Bajo រួចមក នៅម៉ោង១០.៥០នាទីព្រឹក (ម៉ោងនៅ Labuan Bajo ប្រទេសឥណ្ឌូណេស៊ី) ត្រូវនឹងម៉ោង ៩.៥០នាទីម៉ោងនៅកម្ពុជា ព្រឹកថ្ងៃទី១១ ឧសភា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងគណៈប្រតិភូ ជាន់ខ្ពស់ចាកចេញពីក្រុង Labuan Bajo ខេត្ត East Nusa Tenggara ក្នុងដំណើរឆ្ពោះ មកកាន់រាជធានីភ្នំពេញវិញហើយ ។

តាមកម្មវិធីបានគ្រោងទុក សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងអញ្ជើញដឹកនាំគណៈប្រតិភូ មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅម៉ោង ១៣ និង៥០នាទីរសៀល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ៕

To Top