ភ្នំពេញ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) នៅចុងសប្តាហ៍នេះ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺទូទៅ ជូនដល់ប្រជាជនបាន ចំនួន៣០២០នាក់ សរុបជំងឺ ៥.៨១៣ករណី នឹងបានបញ្ជូនមកព្យាបាលបន្ត ៧៩នាក់ ដោយមានការចូលរួមពីអាជ្ញាធរភូមិឃុំ ស្រុកខេត្ត យុវជន ស.ស.យ.ក យុវជន អ.ម.ត យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរឹទ្ធជាតិ និងផ្នែកដែលពាក់ព័ទ្ធផ្សេងៗទៀត ស្ថិតក្នុងបរិវេណបឋម-អនុវិទ្យាល័យ ទូរ៉ី នៅភូមិប្រថ្នល់ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
លោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា ប្រធានប្រត្តិបត្តិ និងជាប្រធានបេសកកម្ម TYDA បានថ្លែងថា តាងនាមឱ្យលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ដែលជាប្រធាន និងអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ពិតជាសប្បាយរីករាយ ដែលបានចុះមកពិនិត្យព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋ លោកតា លោកយាយ បងប្អូន និងក្មួយៗ កុមារា កុមារី នាឱកាសនេះ។ លោកវេជ្ជបណ្ឌិត បានបន្តទៀតថា លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីពេជ ចន្ទមុន្នី លោកតែងតែយកចិត្តទុកដាក់គិតគូរ ខ្ពស់ចំពោះសុខទុក្ខ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ។ ដោយមានការមមាញឹកនិងកិច្ចការងារច្រើន លោកបណ្ឌិត និងលោកស្រី បានផ្តាំផ្ញើតាមរយះលោកឱ្យក្រុមការងារជួយយកចិត្តទុកដាក់ នៅក្នុងការពិនិត្យព្យាបាលជំងឺ ជូនដល់លោកតាលោកយាយបងប្អូនទាំងអស់គ្នា ដោយការទទួលខុសត្រូវ ប្រកបដោយប្រសិទ្ធិភាពខ្ពស់។ លោកវេជ្ជបណ្ឌិតបន្តទៀតថា គោលបំណងធំរបស់(TYDA) គឺចូលរួមចំណែកជាមួយស្ថាប័នជាតិ ជាពិសេសក្រសួងសុខាភិបាល ដើម្បីផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ និងមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ និងដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយះសកម្មភាពផ្តល់សេវាសុខភាព ជូនប្រជាពលរដ្ឋក្រីក្រដល់ទីកន្លែង ជាពិសេសទីជនបទដាច់ស្រយាលនានា ព្រមទាំងចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យសុខាភិបាល ក៏ដូចជាបានផ្តល់ឱកាសដល់ប្អូនៗនិស្សិត និងយុវជនស្មគ្រ័ចិត្តដ៏ទៃទៀតអោយបានចូលរួមចំណែកបំរើការងារមនុស្សធម៍ដល់សង្គមជាតិផងដែរ។
លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកកំពង់ផែស្វ័យត ខេត្តព្រះសីហនុ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្រីសន្ធរ និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ក្នុងនាមខ្លួនលោកផ្ទាល់ និងជំនួសមុខឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ពិតជាមានក្តីសោមនស្សរីករាយក្រៃលែងដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA បានចុះមកពិនិត្យ និងព្យាបាលជំងឺទូទៅ សុខភាពមាត់ធ្មេញ ពិនិត្យផ្ទៃពោះ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅ ក្នុងសហគមន៍ និងបងប្អូនកម្មករ កម្មការីនីរោងចក្រ នាឱកាសដ៏វិសេសវិសាលនេះ។ លោក បានបន្តទៀតថា ក្នុងនាមប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកស្រីសន្ធរ និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាមទាំងមូល សូមសំណូមពរដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បន្តចុះមកពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជាបន្តបន្ទាប់ទៀត។
តាមរបាយការណ៍ បានឱ្យដឹងថា ប្រជាពលរដ្ឋដែលបានមកទទួលការព្យាបាលជំងឺ ទាំងអស់ មានចំនួន ៣.០២០នាក់ ស្មើនឹង ៥.៨១៣ ករណី ដោយក្នុងនោះមានជំងឺបញ្ជូនទៅព្យាបាលបន្តមាន ៧៩ ករណី៕
![](https://dap-news.com/wp-content/uploads/2023/05/IMG_6767-1001x1024.jpeg)
![](https://dap-news.com/wp-content/uploads/2023/05/IMG_6768-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2023/05/IMG_6769-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2023/05/IMG_6770-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2023/05/IMG_6771-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2023/05/IMG_6773-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2023/05/IMG_6774-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2023/05/IMG_6775-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2023/05/IMG_6776-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2023/05/IMG_6777-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2023/05/IMG_6778-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2023/05/IMG_6782-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2023/05/IMG_6783-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2023/05/IMG_6784-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2023/05/IMG_6785-917x1024.jpeg)
![](https://dap-news.com/wp-content/uploads/2023/05/IMG_6786-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2023/05/IMG_6787-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2023/05/IMG_6788-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2023/05/IMG_6789-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2023/05/IMG_6790-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2023/05/IMG_6790-1-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2023/05/IMG_6792-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2023/05/IMG_6793-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)