លោកXi Jinping ប្រធានរដ្ឋចិន និងព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតអបអរសាទរគ្នាទៅវិញទៅមកដើម្បីអបអរសាទរខួបគម្រប៦៥ឆ្នាំ នៃការបង្កើតចំណងការទូតរវាងប្រទេសចិន និងកម្ពុជាព្រមជាមួយគ្នានេះលោកLi Qiangនាយក រដ្ឋមន្ត្រីចិន និងសម្តេចហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានផ្ញើសារលិខិត អបអរសាទរគ្នាទៅវិញទៅមកផងដែរ។
ថ្ងៃទី១៩ខែកក្កដាឆ្នាំ២០២៣លោក Xi Jinping ប្រធានរដ្ឋចិន និងព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជា
ណាចក្រកម្ពុជា បានផ្ញើសារលិខិតអបអរសាទរគ្នាទៅវិញទៅមកដើម្បីអបអរសាទរខួបគម្រប់៦៥ឆ្នាំ នៃការបង្កើតចំណងការទូតរវាងចិន និងកម្ពុជា។
លោក Xi Jinping ប្រធានរដ្ឋចិន បានថ្លែងថាក្នុងអំឡុងពេល៦៥ឆ្នាំកន្លងមកនេះទំនាក់ទំនងចិន និងកម្ពុជា បានឆ្លងកាត់ការសាកល្បងនិងការប្រែប្រួល នៃសភាពការណ៍អន្តរជាតិជាច្រើនហើយកាន់តែមានភាពរឹងមាំថែមទៀត។
ក្នុងដើមឆ្នាំនេះយើងបានជួបសន្ទនាជាមួយគ្នានៅក្រុងប៉េកាំង ហើយបន្ទាប់មកក៏បានផ្ញើសារ លិខិតថ្វាយជូនគ្នាទៅវិញទៅមកជាបន្តបន្ទាប់ផងដែរដែលបានដឹកនាំការកសាង
សហគមន៍វាសនារួមចិន-កម្ពុជា ឈានចូលក្នុងយុគសម័យថ្មី ដែលប្រកបដោយគុណភាពខ្ពស់កម្រិតខ្ពស់និងស្តង់ដារខ្ពស់។
ក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការត្បូង ពេជ្រចិននិងកម្ពុជាបានអភិវឌ្ឍកាន់តែស៊ីជម្រៅ និងកាន់តែរឹងមាំការកសាង
របៀងអភិវឌ្ឍន៍ឧស្សាហកម្ម និងរបៀងត្រីនិងអង្ករទទួលបានវិវឌ្ឍរីកចម្រើនយ៉ាង
ល្អប្រសើរ។
ក្រៅពីនេះសកម្មភាពជាច្រើនដើម្បីអបអរសាទរខួបគម្រប់៦៥ឆ្នាំ នៃការបង្កើតចំណងការទូតរវាងចិន និងកម្ពុជា និងជាឆ្នាំមិត្តភាពចិន-កម្ពុជាក៏បានត្រូវរៀបចំឡើងដ៏ផុលផុសផងដែរ។
ខ្ញុំយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍ ទំនាក់ទំនងចិន និងកម្ពុជា រីករាយចិត្តខិតខំប្រឹងប្រែងជាមួយព្រះអង្គដើម្បីជំរុញឱ្យ
មិត្តភាពចិនកម្ពុជាទទួលបានផ្លែផ្កាដ៏ស្គុសស្គាយ និងនាំមកនូវផលប្រយោជន៍ដ៏
ជាក់ស្តែងជូនចំពោះប្រជាជន នៃប្រទេសទាំងពីរចិននិងកម្ពុជា។
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាបានមានព្រះទន្ទូលថា មិត្តភាពកម្ពុជាចិនមានភាពយូរ
អង្វែងណាស់មកហើយ។
ដោយឈរលើមូលដ្ឋានដែលជឿជាក់ គ្នាទៅវិញទៅមក យ៉ាងខ្ពង់ខ្ពស់និងទទួលផលប្រយោជន៍ ពីគ្នាទៅវិញទៅមកនិងឈ្នះៗ ជាមួយ គ្នាប្រទេសយើងទាំងពីរបានបង្កើតទំនាក់ទំនងជាដៃគូកិច្ចសហប្រតិបត្តិការ
យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដោយពួតដៃជាមួយគ្នាកសាងសហគមន៍វាសនារួមកម្ពុជា ចិន ដែលបង្កើតឡើងនូវមិត្តភាពដែកថែប។
ក្រោមសភាពការណ៍ដ៏ថ្មីនេះខ្ញុំជឿថា ទំនាក់ទំនងមេត្រីភាពកម្ពុជា និងចិន និងកិច្ចសហប្រតិបត្តិការឈ្នះៗជា
មួយគ្នារមែងនឹងត្រូវពង្រឹង ជាបន្តបន្ទាប់ហើយមិត្តភាពដែកថែបរវាងកម្ពុជាចិនក៏
នឹងត្រូវបន្តវេនជាមិនខាន។
ភាគីកម្ពុជារីករាយចិត្តរួមជាមួយភាគីចិន ដើម្បីពួតដៃគ្នា ធ្វើឱ្យកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យមានភាពស៊ីជម្រៅដោយនាំមកនូវផល
ប្រយោជន៍ជូនចំពោះប្រទេសទាំងពីរនិងប្រជាជន ប្រទេសទាំងពីរនិងជំរុញសន្តិភាពស្ថិរភាពនិងវិបុលភាព។
ព្រមជាមួយគ្នានេះក្នុងថ្ងៃដដែល លោក Li Qiang នាយករដ្ឋមន្ត្រីចិននិង សម្តេចហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជាក៏បានផ្ញើសារលិខិតជូនពរគ្នាទៅវិញទៅ
មកផងដែរ។
លោកLi Qiang បានថ្លែងថាឆ្នាំនេះគឺខួបគម្រប់៦៥ឆ្នាំដែលប្រទេស ចិន និងកម្ពុជា បានបង្កើតចំណងការទូត និងជាឆ្នាំមិត្តភាពចិន-កម្ពុជាហើយទំនាក់
ទំនងចិន និងកម្ពុជា បានឈានមកដល់ចំណុចចាប់ផ្តើមដ៏ថ្មី។
ខ្ញុំរីករាយចិត្តរួមជាមួយ សម្តេចហ៊ុនសែនដើម្បីដឹកនាំគ្រប់ក្រសួង-ស្ថាប័ននិងគ្រប់មជ្ឈដ្ឋានរបស់
ប្រទេសយើងទាំងពីរខិតខំធ្វើកិច្ច សហការគ្នាជំរុញឱ្យកិច្ចសហប្រតិបត្តិការ
យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយចិន និងកម្ពុជា ទទួលបានផ្លៃផ្កាជាក់ស្តែងកាន់តែច្រើន។
សម្តេច ហ៊ុនសែន បានថ្លែងថាភាគីកម្ពុជា អនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបា យប្រទេសចិន តែមួយគាំទ្រគំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ»គំនិតផ្ទួចផ្តើម
អភិវឌ្ឍសកលនិងគំនិតផ្ទួចផ្តើម សន្តិសុខសកលជាដើមដែលលើកឡើងដោយភាគីចិន រីករាយចិត្តរួមជាមួយភាគីចិនដើម្បីជំរុញកសាងសហគមន៍វាសនារួមកម្ពុជា
ចិនកាន់តែស៊ីជម្រៅ និងកាន់តែរឹងមាំគាំពារដល់ផលប្រយោជន៍រួមរបស់ប្រទេស
ទាំងពីរនិងប្រជាជនប្រទេសទាំងពីរ៕
អត្ថបទ៖ ដោយវិទ្យុមិត្តភាពកម្ពុជាចិន