ព័ត៌មានជាតិ

ផ្អាកចរាចរណ៍ ផ្លូវជាតិលេខ 33A ចំណុចរង្វង់មូលសេះស -ឆ្នេរលេងទឹករ- ផ្សារដំណាក់ចង្អើរ ដោយសារជំនន់ទឹកភ្លៀង

រូបភាពពីក្រសួងសាធារណការ

ភ្នំពេញ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប បានសម្រេចឲ្យផ្អាក ចរាចរណ៍ជាបណ្តោះអាសន្ន លើផ្លូវជាតិលេខ 33A (រង្វង់មូលសេះស -ឆ្នេរលេងទឹករ-ផ្សារដំណាក់ចង្អើរ) ក្នុងខេត្តកែប ចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទ ដោយសារជំនន់ទឹកភ្លៀង ។

សម្រាប់រថយន្តគ្រួសារ និងរថយន្តទេសចរណ៍ អាចធ្វើចរាចរណ៍បាន ដោយគោរពទៅតាមផ្លាកសញ្ញាចរាចរណ៍បង្ហាញទិសដៅ។

មន្ទីរសាធារណការខេត្ត ក៏សូមឲ្យមានការរួមសហការ យោគយល់អធ្យាស្រ័យ និងបង្កើនការប្រុងប្រយ័ត្ន ដើម្បីសុខសុវត្តិភាពទាំងអស់គ្នា៕

To Top